សម្តេចតេជោ ហ៊ុន សែន៖ អ្នកសារព័ត៌មាន ត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់ដទៃ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងជំនួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានប្រមាណ៥០០០នាក់ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ដែលនេះជាជំនួបលើកទី៥ បន្ទាប់ពីបានអាក់ខានរយៈពេលពេល ២ឆ្នាំកន្លងមក ដោយសារវិបត្តិជំងឺកូវីដ-១៩ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា ពីមុនសម្តេច បានលើកឡើងនូវពាក្យថា អ្នកសារព័ត៌មាន កុំបំពានអ្នកដ៏ទៃ កុំបំភ្លៃការពិត ក៏ប៉ុន្តែពេលនេះសម្តេច សុំប្រើពាក្យថា អ្នកសារព័ត៌មានត្រូវផ្សាយព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ ។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានប្រកាសផ្តល់មេធាវីដល់អ្នកសារព័ត៌មាន ដែលហ៊ានផ្សាយពីការពិត មានភស្តុតាងគ្រប់គ្រាន់អំពីបទល្មើសផ្សេងៗ ប្រសិនមានរឿងក្តីកើតឡើងជុំវិញការផ្សាយនេះ។ ផ្ទុយទៅវិញ សម្តេច ថា បើអ្នកសារព័ត៌មាន ផ្សាយព័ត៌មានមិនពិត សម្តេច នឹងមិនជួយនោះទេ ។

ក្នុងឱកាសនេះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានដាស់តឿនដល់ស្ថាប័នព័ត៌មានទាំងអស់ ត្រូវចេះតាមដានព័ត៌មានឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីជៀសវាងការផ្សាយព័ត៌មានមិនពិត នាំឱ្យប៉ះពាល់ដល់សង្គម ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា អ្នកសារព័ត៌មានដែលផ្សាយរឿងមិនពិត គង់នឹងសាបបាត់បង់ប្រភពព័ត៌មានដោយខ្លួនឯង ។ សម្តេច ក៏បានណែនាំដល់ស្ថាប័នសារព័ត៌មាន ត្រូវពង្រឹងសមត្ថភាព បង្កើតវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានរបស់ខ្លួន ដើម្បីបង្កើនសមត្តភាពស្ថាប័នព័ត៌មាន ៕ ដោយ :វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner