ចិនថា មនុស្សជិត ៦ម៉ឺននាក់ស្លាប់ ដោយសារជំងឺកូវីដ-១៩ ចាប់តាំងពីការរឹតបន្តឹងត្រូវបានបន្ធូរបន្ថយ

ប៉េកាំង ៖ រដ្ឋាភិបាលចិនបាននិយាយថា មនុស្សជិត ៦០,០០០នាក់ដែលឆ្លងជំងឺកូវីដ១៩បានស្លាប់ ចាប់តាំងពីវិធានការបង្ការត្រូវបានបន្ធូរបន្ថយ។

Read. អាជ្ញាធរសុខាភិបាលចិនបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃសៅរ៍សប្តាហ៍នេះថា អ្នកជំងឺចំនួន ៥៩,៩៣៨នាក់បានស្លាប់នៅក្នុងមណ្ឌលវេជ្ជសាស្រ្តនៅចន្លោះថ្ងៃទី៨ ខែធ្នូ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៣។

ជំងឺកូវីដ១៩បានរីករាលដាលយ៉ាងឆាប់រហ័ស បន្ទាប់ពីប្រទេសចិនស្ទើរតែបញ្ចប់គោលនយោបាយសូន្យកូវីដ និងបន្ធូរបន្ថយការរឹតបន្តឹងនៅថ្ងៃទី៧ ខែធ្នូកន្លងទៅ។

ក្រុមមន្ត្រីចិនបាននិយាយថា ក្នុងរយៈពេល៥សប្តាហ៍ មនុស្ស ៥,៥០៣នាក់បានស្លាប់ ដោយសារជំងឺកូវីដ១៩ ខណៈដែលមនុស្ស ៥៤,៤៣៥នាក់ផ្សេងទៀតបានស្លាប់ ដោយសារផលវិបាកនៃវិធានការនានា ហើយ៩០ភាគរយនៃពួកគេមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ។

អាជ្ញាធរចិនបាននិយាយថា គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មនុស្សប្រហែល ១០០,០០០នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយ ៧៥.៣ភាគរយនៃគ្រែមន្ទីរពេទ្យនៅក្នុងប្រទេស គឺសម្រាប់អ្នកជំងឺកូវីដ១៩។

ទន្ទឹមគ្នា អង្គការសុខភាពពិភពលោក (WHO) បានរិះគន់សេចក្តីប្រកាសរបស់រដ្ឋាភិបាលចិនមុននេះ ដោយនិយាយថា ពួកគេមិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនោះទេ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner