ប្រមុខការទូតអង់គ្លេសស្ថិតក្នុងចំណោមមនុស្ស៣៦នាក់ ដែលរុស្ស៊ីហាមឃាត់មិនឱ្យចូលក្នុងប្រទេសខ្លួន

មូស្គូ ៖ ក្រសួងការបរទេសរុស្សីបានប្រកាសនៅថ្ងៃសៅរ៍សប្តាហ៍នេះថា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly បានស្ថិតក្នុងចំណោមពលរដ្ឋអង់គ្លេសចំនួន ៣៦នាក់ ដែលត្រូវបានហាមឃាត់មិនឱ្យចូលក្នុងប្រទេសរុស្ស៊ីនាពេលថ្មីៗនេះ។

Read. អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានបញ្ជាក់ថា ក្រៅពីលោក Cleverly ក៏មានរដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់អង់គ្លេសជាច្រើនរូបផ្សេងទៀត ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅរបស់ប្រទេសរុស្ស៊ីផងដែរ។

ក្រសួងការបរទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា បម្រាមធ្វើដំណើរលើពលរដ្ឋអង់គ្លេសចំនួន ៣៦នាក់ គឺដោយសារគោលនយោបាយរបស់ទីក្រុងឡុងដ៍ ក្នុងការប្រឈមមុខដាក់គ្នាប្រឆាំងនឹងរុស្ស៊ី។

ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មុននេះថា ការដាក់ទណ្ឌកម្មថ្មី រួមមានសមាជិកនៃខុទ្ទកាល័យរដ្ឋមន្ត្រី, តំណាងនៃសេវាកម្មសន្តិសុខ ក៏ដូចជាអ្នកសារព័ត៌មានផងដែរ ប៉ុន្តែក្រសួងមិនបានបញ្ចេញឈ្មោះរបស់ពួកគេ នៅក្នុងសេចក្តីថ្លែងការណ៍នោះទេ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner