សីតុណ្ហភាពត្រជាក់ខ្លាំងត្រូវបានព្យាករណ៍ថា នឹងមាននៅភាគច្រើននៃប្រទេសថៃ នាសប្តាហ៍ក្រោយ
បាងកក៖ ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន និងសមុទ្រចិនខាងត្បូងនឹងនាំមកនូវភាពត្រជាក់ និងខ្យល់បក់ខ្លាំងមកកាន់ប្រទេសថៃផ្នែកខាងលើ ដោយទាញសីតុណ្ហភាពធ្លាក់ចុះជាច្រើនដឺក្រេ សម្រាប់ភាគច្រើននៃសប្តាហ៍ក្រោយ។
នាយកដ្ឋានឧតុនិយមថៃ បានឲ្យដឹង នាថ្ងៃអាទិត្យទី១៥ ខែមករា ឆ្នាំ២០២៣ថា “សីតុណ្ហភាពនឹងធ្លាក់ចុះពី ៤ទៅ ៦អង្សាសេ នៅភាគឦសាន” ។
សីតុណ្ហភាពនៅតំបន់ភាគខាងជើង បូព៌ា និងកណ្តាល រួមទាំងទីក្រុងបាងកក នឹងធ្លាក់ចុះ ២-៤ អង្សាសេ។ ទន្ទឹមនឹងនោះ ភ្លៀងធ្លាក់ខ្លាំងត្រូវបានព្យាករណ៍ថា នឹងមានដាច់ដោយឡែក សម្រាប់ភាគខាងត្បូង ខណៈដែលខ្យល់មូសុងឦសានពាសពេញឈូងសមុទ្រថៃ និងភាគខាងត្បូងនឹងមានកម្លាំងខ្លាំង។
ទឹកជំនន់ក៏ ត្រូវ បាន គេ ព្យាករណ៍ ទុក ដែរ ខណៈ រលក នៅ ឈូង សមុទ្រ ខាង លើ ត្រូវ បាន គេបារម្ភ ថា នឹង មាន កម្ពស់ ប្រហែល ២ ម៉ែត្រ និង មាន ភ្លៀង ធ្លាក់ ខ្លាំង ជាង នេះ៕ ប្រភពពី The Nation ប្រែសម្រួលដោយ៖ សារ៉ាត

