ជប៉ុន-សហរដ្ឋអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌកិច្ចសហប្រតិបត្តិការទីអវកាស សម្រាប់គោលបំណងសន្តិភាព

វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលជប៉ុន និងអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលមានគោលបំណងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងរហ័សនៅទីអវកាស។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Hayashi Yoshimasa និងសមភាគីអាមេរិក លោក Antony Blinken បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងជប៉ុន-អាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការក្នុងការរុករក និងការប្រើប្រាស់ទីអវកាសនៅខាងក្រៅភពផែនដី ដែលពិធីនេះ ធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់អង្គការ NASA ក្នុងទីក្រុងវ៉ាស៊ីនតោន។

ក្រសួងការបរទេសជប៉ុនបានបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើនេះ កំណត់លក្ខខណ្ឌជាមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការទីអវកាសរវាងជប៉ុន-អាមេរិក សម្រាប់គោលបំណងសន្តិភាព។ ប្រទេសជប៉ុនបានចូលរួមក្នុងកម្មវិធី Artemis ដឹកនាំដោយសហរដ្ឋអាមេរិក ដែលមានគោលបំណងបញ្ជូនអវកាសយានិកទៅឋានព្រះច័ន្ទ សម្រាប់គោលបំណងរុករក និងស្រាវជ្រាវ។

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ដែលបានចូលរួមពិធីចុះហត្ថលេខានេះដែរ បាននិយាយថា កម្មវិធី Artemis បានយកកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងដល់កម្រិតខ្ពស់ថ្មីមួយ។ហើយលោករំពឹងថា កិច្ចព្រមព្រៀងនេះ នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការទីអវកាសរវាងជប៉ុន និងអាមេរិក ក៏ដូចជាជំរុញសម្ព័ន្ធភាពរបស់ប្រទេសទាំងពីរ ដែលឥឡូវនេះ មានភាពរឹងមាំជាងពេលណាៗទាំងអស់៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner