លោក ហ្សេលេនស្គី ថា មនុស្សស្លាប់កើនដល់ ៣០នាក់ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើទីក្រុង Dnipro

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងថា មនុស្ស ៣០នាក់ រួមទាំងក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់បានស្លាប់ នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ លើអគារអាផាតមិនមួយកន្លែង ស្ថិតនៅតំបន់ភាគខាងកើតនៃទីក្រុង Dnipropetrovsk ។

លោក ហ្សេលេនស្គី បាននិយាយក្នុងថ្ងៃអាទិត្យសប្តាហ៍មុននេះថា ការវាយប្រហាររបស់រុស្ស៊ីលើអគារកម្ពស់៩ជាន់ក្នុងទីក្រុង Dnipro ក៏បានបណ្តាលឱ្យមនុស្សចំនួន ៧៣នាក់រងរបួស និងជាង ៣០នាក់ផ្សេងទៀតកំពុងបាត់ខ្លួនផងដែរ។ ការវាយប្រហារនេះ គឺជាផ្នែកមួយនៃការបាញ់ស្រោចមីស៊ីលចុងក្រោយបង្អស់របស់រុស្ស៊ីលើរដ្ឋធានីកៀវ និងផ្នែកផ្សេងទៀតរបស់ប្រទេសអ៊ុយក្រែន។

បើតាមក្រសួងការពារជាតិរុស្ស៊ី ការវាយប្រហារខាងលើនេះត្រូវបានធ្វើឡើងប្រឆាំងនឹងប្រព័ន្ធបញ្ជា និងគ្រប់គ្រងយោធារបស់អ៊ុយក្រែន ក៏ដូចជាទីតាំងថាមពលរបស់អ៊ុយក្រែន និងថា គោលដៅដែលបានកំណត់ទាំងអស់ត្រូវបានវាយប្រហារ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner