តើកម្ពុជាអាចក្លាយជារាជធានីទេសចរណ៍ប្រកបដោយនិរន្តរភាពរបស់អាស៊ីអាគ្នេយ៍បានទេ?
ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ (កម្ពុជា) សង្ឃឹមថា នឹងបង្កើតតំបន់ដែលកូស្តារីកាបានធ្វើសម្រាប់អាមេរិកកណ្តាល ក្លាយជាពន្លឺចែងចាំងនៃនិរន្តរភាព។
អ្នកជំនាញប្រចាំតំបន់ លោក Alex Robinson បាននិយាយថា នៅពេលដែលជំងឺកូវីដ១៩ថយចុះ ដំណឹងល្អពីកម្ពុជា ក៏ដូចជាការបើកដំណើរការឡើងវិញដល់ភ្ញៀវទេសចរ ប្រទេសនេះបានប្រកាសនូវគំនិតផ្តួចផ្តើមនិរន្តរភាពជាច្រើន ដែលបានបន្ទរគំនិតពីប្រទេសកូស្តារីកា ដែលជាសញ្ញានៃការអភិរក្ស និងលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ។

ទាំងនេះរួមបញ្ចូលគម្រោងទេសភាព និងអេកូទេសចរណ៍ប្រកបដោយនិរន្តរភាព ដែលផ្តល់មូលនិធិដោយធនាគារពិភពលោក ដែលគ្រោងនឹងដំណើរការរហូតដល់ឆ្នាំ ២០២៥ខាងមុខ។ គំនិតផ្តួចផ្តើមប្រឆាំងការបរបាញ់សត្វព្រៃនៅក្នុងខេត្តមណ្ឌលគិរី និងផែនការណែនាំសត្វខ្លាឥណ្ឌាចូលទៅក្នុងព្រៃនៃភ្នំក្រវាញ (ពួកវាបានផុតពូជនៅទីនេះតាំងពីឆ្នាំ ២០០៧)។
យោងតាមសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) បានឱ្យដឹងថា ចំនួនសត្វខ្លាបានកើនឡើង ៤០ភាគរយនៅទូទាំងពិភពលោក ចន្លោះឆ្នាំ ២០១៥ និង ២០២២ ដោយសារគំនិតផ្តួចផ្តើមអភិរក្សស្រដៀងគ្នានៅក្នុងប្រទេសឥណ្ឌា និងនេប៉ាល់៕



ប្រភព៖ Independent ប្រែសម្រួលដោយ៖ ទីណា