ក្រសួងការងារបញ្ជាក់ពីការបង់វិភាគទានសម្រាប់គាំទ្រការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការអន្តរជាតិខាងការងារ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូន ដំណឹងស្តីពីការ បង់វិភាគទានសម្រាប់គាំទ្រការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការអន្តរជាតិខាង ការងារ (ILO-BFC)។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងចុះថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២បានបញ្ជាក់ថា៖ យោងអនុស្សរណៈនៃការយោគ យល់គ្នា រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សមាគម រោងចក្រ កាត់ដេរនៅកម្ពុជានិងអង្គការអន្តរជាតិខាង ការងារ ស្តីពីគម្រោង រោងចក្រកាន់តែប្រសើរនៅកម្ពុជា ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ រោងចក្រផលិតផលធ្វើដំណើរនិងកាបូប ដែលមិនមែនជាសមាជិក សមាគម រោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលត្រូវបាន ប្តូរ ឈ្មោះទៅជា “សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ត្រូវបង់វិភាគទាន ប្រចាំឆ្នាំសម្រាប់គាំទ្រការអនុវត្ត គម្រោងរោងចក្រកាន់តែប្រសើរ នៅកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

វិភាគទានត្រូវគណនាជាប្រចាំឆ្នាំនិងបង់ដោយផ្អែកលើអត្រា ០,៥៥ដុល្លារអាម៉េរិក សម្រាប់កម្មករនិយោជិតម្នាក់ក្នុង មួយ ឆ្នាំនៃរោងចក្រនីមួយៗ ផ្អែកលើស្ថិតិចំនួនកម្មករនិយោជិតក្នុងខែធ្នូ ឆ្នាំកន្លងទៅ។

នៅក្នុងន័យនេះ រោងចក្រផលិតផលធ្វើដំណើរ និងកាបូប ដែល មិនមែនជាសមាជិកសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែក ជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា (TAFTAC) ដែល មាន បំណងក្លាយជាសមាជិកគម្រោងរោងចក្រកាន់ តែប្រសើរ នៅ កម្ពុជា (ILO-BFC) ត្រូវធ្វើការបង់វិភាគទានសម្រាប់គាំទ្រការ អនុវត្ត គម្រោង នេះតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយត្រូវបង់ទៅក្នុងគណនីធនាគារ។

បន្ទាប់ពីធ្វើការបង់វិភាគទានរួចរាល់ សូមផ្ញើជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នូវឯកសារ ដូចខាងក្រោម៖
បញ្ជី ឈ្មោះកម្មករនិយោជិតសរុបនៃរោងចក្រនីមួយៗ ផ្អែក លើស្ថិតិក្នុងខែធ្នូ ឆ្នាំកន្លងទៅ បង្កាន់ដៃបង់ប្រាក់ដែលចេញ ដោយធនាគារ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចេញលិខិតបញ្ជាក់ ការបង់វិភាគទានជូនរោងចក្រសាមីបន្ទាប់ពីបាន ផ្ទៀងផ្ទាត់ចំនួន កម្មករ និយោជិតត្រឹមត្រូវ។ បន្ទាប់ពីទទួលបានលិខិតបញ្ជាក់នេះ រោងចក្រសាមីត្រូវធ្វើការចុះបញ្ជី ជាមួយគម្រោងរោងចក្រ កាន់ តែប្រសើរនៅកម្ពុជា (ILO-BFC) ដោយផ្ទាល់ ឬ តាមរយៈ គេហទំព័រ https://portal.betterwork.org/OnlineRegistration។ សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនង មកលេខទូរសព្ទ (87 525 656។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសេចក្តីសង្ឃឹម យ៉ាង ជឿជាក់ថា លោក លោកសី ដែលជាម្ចាស់ ឬនាយករោងចក្រ ផលិតផលធ្វើដំណើរនិងកាបូបដូចបានបញ្ជាក់ខាងលើនឹងអនុវត្តតាមសេចក្ដី ជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព៕
ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner