ចំនួនមនុស្សស្លាប់ដោយសារកូវីដ១៩ នៅប្រទេសថៃ កើនឡើង ក្នុងសប្តាហ៍ទី២

បាងកក៖ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៃអ្នកជំងឺ Covid-19 របស់ប្រទេសថៃធ្លាក់ចុះ ប៉ុន្តែការស្លាប់កើនឡើងក្នុងសប្តាហ៍ទី ២ នៃឆ្នាំ ២០២៣។

នាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) បានឲ្យដឹង កាលពីថ្ងៃចន្ទថា ទោះបីជាមានមនុស្សតិចនាក់ បានសម្រាកព្យាបាល នៅមន្ទីរពេទ្យសម្រាប់ Covid-19 ក្នុងសប្តាហ៍ទីពីរនៃឆ្នាំនេះក៏ដោយ ប៉ុន្តែចំនួនអ្នកស្លាប់បានកើនឡើង។

យោងតាម DDC មនុស្ស ៩៦៩ នាក់ត្រូវបានសម្រាកនៅមន្ទីរពេទ្យសម្រាប់ Covid ចន្លោះពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៤ ខែមករាដែលជាមធ្យមអ្នកជំងឺ ១៣៨ នាក់ក្នុងមួយថ្ងៃ។

បើធៀបនឹង សប្តាហ៍ទី១ អ្នកឆ្លងថ្មី គឺទាបជាង ក្នុងនោះ អ្នកជំងឺ ៩៩៧ នាក់ដែលសម្រាកនៅមន្ទីរពេទ្យ ពីថ្ងៃទី១ ដល់ ៧ ខែមករា ដែលជាមធ្យម មានអ្នកជំងឺ ១៤២ នាក់ក្នុងមួយថ្ងៃ។

ទន្ទឹមនឹងនេះដែរ សប្តាហ៍ទីពីរនៃឆ្នាំនេះ ឃើញថា មានអ្នកស្លាប់ដោយសារ Covid19 មានចំនួន ៦៥ នាក់ ឬប្រហែល ៩ នាក់ក្នុងមួយថ្ងៃ បើធៀបនឹងការស្លាប់ចំនួន ៥៨ នាក់ក្នុងសប្តាហ៍ដំបូង ឬប្រហែល ៨ នាក់ក្នុងមួយថ្ងៃ។ ត្រឹមពេលប្រមាណ ២សប្តាហ៍ដំបូង នៃឆ្នាំ២០២៣នេះ មនុស្ស ចំនួន ១២៣ នាក់ បាន ស្លាប់ ដោយសារ ជំងឺ កូវីដ-១៩។

រហូតមកដល់ពេលនេះ នៅមានអ្នកជំងឺចំនួន ១៩៦៦ នាក់នៅមន្ទីរពេទ្យ សម្រាកព្យាបាលជំងឺ Covid-19 ៕ ប្រភពពីThe Nation ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner