ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ នៅខណ្ឌពោធិ៍សែនជ័យ បានទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា

ភ្នំពេញ ៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកស្រី អុឹម ថាវី ប្រធានគណៈកម្មាធិការអនុសាខាខណ្ឌ នៅរសៀលថ្ងៃ ទី១៦ ខែ មករា ឆ្នាំ ២០២៣ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យឆាបឆេះផ្ទះ១គ្រួសារ កាលពីវេលាម៉ោង៨.៣០នាទីយប់ថ្ងៃ ទី១៥ ខែមករា ឆ្នាំ ២០២៣ ស្ថិតនៅភូមត្រពាំងជ្រៃ ក្នុងសង្កាត់កាកាបទី២កន្លងទៅ ។

លោកស្រីប្រធានអនុសាខា បានពាំនាំ នូវការសោកស្តាយពីសំណាក់ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះនិងសូមឲ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តាជីវភាពគ្រួសារឡើងវិញព្រមទាំងសូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយត័្នឲ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គីភ័យនេះព្រោះរដូវនេះជារដូវធ្លាក់ខ្យល់ ។

លោកស្រី ក៏បានគូសបញ្ជាក់ថា៖
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា“ ។

ក្នុងអំណោយមនុស្សធម៌ដែលបានផ្តល់ជូនមាន៖ អង្ករ១០០, ទឹកត្រី,ទឹកសុីអុីវ, ទឹកផ្លែឈេី,ទឹកសុទ្ធ ,មុង ,ភួយ, ខ្នេីយ, កន្ទេល, សំភារៈ ,ផ្ទះបាយ និង ថវិកាមួយចំនួន ៕ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner