ប្រមុខការពារជាតិអ៊ុយក្រែន ៖ រុស្ស៊ីចង់អង្គុយចចារ ជាមួយអ៊ុយក្រែន ក្នុងលក្ខខណ្ឌផ្ទាល់ខ្លួន

កៀវ ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡិចស៊ី រ៉េសនីកូវ អះអាងថា រុស្ស៊ីកំពុងគំរាមកំហែងអ៊ុយក្រែន តាមរយៈបង្កើនការវាយលុកនៅក្នុងជម្លោះរបស់ពួកគេ ដោយសារតែទីក្រុងមូស្គូចង់ឱ្យលក្ខខណ្ឌរបស់ខ្លួនស្ថិតនៅលើតុចរចា។

នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK ក្នុងទីក្រុងកៀវ កាលពីដើមខែនេះ លោក រ៉េសនីកូវ បាននិយាយថា ជនជាតិរុស្ស៊ីបានដឹងរួចហើយថា “ប្រតិបត្តិការយោធាពិសេស” របស់ពួកគេបានបរាជ័យ។ លោកថា ឥឡូវនេះពួកគេមានគោលដៅតែមួយគត់ គឺរក្សារបបដឹកនាំរបស់ពួកគេផ្ទាល់។

លោក រ៉េសនីកូវ បន្តថា គោលដៅជាយុទ្ធសាស្ត្ររបស់ពួកគេ (រុស្ស៊ី) គឺអង្គុយនៅតុចរចាជាមួយអ៊ុយក្រែន ដើម្បីពិភាក្សាពីលក្ខខណ្ឌរបស់ពួកគេ ហើយនោះគឺជាគោលបំណងនៃការគំរាមកំហែងដែលកំពុងកើនឡើង។ លោកថា រុស្ស៊ីចង់ស្តារមុខមាត់របស់ខ្លួន តាមរយៈការអះអាងថា ខ្លួនជាអ្នកឈ្នះ។

ប្រមុខការពារជាតិអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកនឹងមិនបោះបង់ចោលនូវការប្រកាន់គោលជំហររបស់ខ្លួន ដែលថា ទីក្រុងកៀវនឹងចូលចរចាជាមួយទីក្រុងមូស្គូ លុះត្រាតែទាហានរុស្ស៊ីដកខ្លួនចេញពីទឹកដីអ៊ុយក្រែន៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner