ទូទាំងប្រទេស ជនពាក់ព័ន្ធ ២២នាក់ ត្រូវបានឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន កាលពីថ្ងៃទី១៦ ម្សិលមិញ

ភ្នំពេញ៖ ជនសង្ស័យ ចំនួន ២២នាក់ ( ស្រី ២នាក់ ) ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនក្នុង ប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀន ចំនួន ១០ករណី នៅទូ ទាំង ប្រទេស កម្ពុជា កាលពីថ្ងៃ ទី ១៧ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ ។

ក្នុងចំណោម ជនសង្ស័យ ទាំងចំនួន ២២នាក់ រួមមាន៖ ជួញដូរ ៦ ករណី ឃាត់ ១១ នាក់, ដឹក ជញ្ជូន រក្សា ទុក ១ ករណី ឃាត់ ១ នាក់ , ប្រើប្រាស់ ១ ករណី ឃាត់ ១០ នាក់ ( ស្រី ២ នាក់ ) , រួមទាំងវត្ថុតាងមួយចំនួន ត្រូវបានប្រមូលទុកជាភស្តុតាង ។

សកម្មភាពខាងលើ បានធ្វើនៅប្រាំខេត្ត រួមមាន៖ ខេត្តកំពត, ខេត្តក្រចេះពឺ, ខេត្តសៀមរាប, ខេត្តព្រះសីហ នុ , ខេត្តតាកែវ, ក្នុងនោះ មាន ៥អង្គភាព បាន ចូលរួម បង្ក្រាប នគរបាល ៥អង្គភាព៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner