ការធ្លាក់ភ្លៀង និងព្រិលបន្ថែមទៀតវាយប្រហាររដ្ឋកាលីហ្វ័រញ៉ា ខណៈព្យុះនៅតែបន្ត

កាលីហ្វ័រញ៉ា៖ ព្យុះមួយទៀតបានបោកបក់មកលើរដ្ឋកាលីហ្វ័រញ៉ា នៅក្នុងថ្ងៃចន្ទសប្តាហ៍នេះ ដោយនាំមកនូវភ្លៀងធ្លាក់ ទឹកជំនន់ និងព្រិលបន្ថែមទៀតនៅក្នុងរដ្ឋមាសពេជ្ររបស់សហរដ្ឋអាមេរិកមួយនេះ។

ព្យុះរដូវរងាជាបន្តបន្ទាប់បានវាយលុករដ្ឋកាលីហ្វ័រញ៉ា អស់ពេលជាច្រើនសប្តាហ៍មកហើយ ដែលបណ្តាលឱ្យមានការរអិលបាក់ដី, គ្រោះទឹកជំនន់រីករាលដាល និងការខូចខាត។

ទន្ទឹមគ្នា យ៉ាងហោចណាស់មានមនុស្សស្លាប់១៩នាក់ត្រូវបានរាយការណ៍នៅក្នុងរដ្ឋមួយនេះ នារយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ដែលភាគច្រើននៃបាត់បង់ជីវិតមនុស្ស គឺដោយសារការលង់ទឹក និងដើមឈើដួលរលំ។

អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បាននិយាយកាលពីសប្តាហ៍មុនថា ខ្យល់ព្យុះបានឆក់យកជីវិតមនុស្សច្រើនជាងភ្លើងឆេះព្រៃក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះរួមបញ្ចូលគ្នា ហើយបានកត់សម្គាល់ថា ចំនួនអ្នកស្លាប់ទំនងជាកើនឡើង។

យោងតាមសេវាអាកាសធាតុជាតិសហរដ្ឋអាមេរិក (NWS) បានឱ្យដឹងថា ការធ្លាក់ភ្លៀង និងព្រិលបន្ថែមទៀតនៅតំបន់ភ្នំ ត្រូវបានគេរំពឹងថា នឹងកើតឡើងនៅក្នុងតំបន់ Los Angeles ចាប់ពីល្ងាចថ្ងៃអាទិត្យ ដល់ថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner