សាជីវកម្មធានាឥណទានកម្ពុជា នឹងអនុវត្តគម្រោង ធានា ឥណទាន ជាកញ្ចប់នៅឆ្នាំនេះ ដើម្បីបង្កើនប្រសិទ្ធភាពនៃ ការធានាឥណទាន
ភ្នំពេញ៖សាជីវកម្មធានាឥណទានកម្ពុជា(CGCC) បានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងធានាឥណទានជាកញ្ចប់ (Portfolio Guarantee Scheme) ដែលនឹងអនុញ្ញាតឱ្យ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (Participating Financial Institutions) ទទួលបានការធានាឥណទានពី CGCC លើ ប្រភេទឥណទាន ទៅកាន់អតិថិជនជាក់លាក់ ប្រកបដោយ ប្រសិទ្ធ ភាព។
នៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ CGCC ស្តីពីតួនាទីរបស់គម្រោង ធានាឥណទានក្នុងការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យម នៅកម្ពុជា និងអាស៊ាននៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ លោក ណូ លីដា អគ្គនាយករងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានឱ្យដឹងថា កម្ចីដែលទទួលបានធានាឥណទាន របស់CGCC បានកើនដល់ ៩២,៧លានដុល្លារ នៅក្នុងឆ្នាំ ២០២២ ខណៈដែលកាលពីឆ្នាំ២០២១ មានត្រឹម ២១,៣ លានដុល្លារ។លោក លីដា បានបន្ថែមថា CGCC នឹងបន្ត បង្កើនការធានា ដើម្បីគាំទ្រដល់ការបញ្ចេញកម្ចី ដែលមាន ការធានាកាន់តែច្រើនបន្ថែមទៀត។
លោកបានបញ្ជាក់ថា៖ «តាមរយៈការដាក់សម្ពោធជាផ្លូវការ នៅក្នុងថ្ងៃនេះ CGCC នឹងចាប់ផ្តើមអនុវត្តគម្រោងធានា ឥណទាន ជាកញ្ចប់នៅក្នុងឆ្នាំនេះ ដែលនឹងអនុញ្ញាតឱ្យPFI ទទួលបានការធានាឥណទានពី CGCCលើប្រភេទឥណទាន ទៅកាន់អតិថិជនជាក់លាក់ បានលឿនជាងមុន និងច្រើនជាង មុនប្រកបដោយប្រសិទ្ធភាព និងភាពបត់បែនខ្ពស់»។
លោក Wong Keet Long អគ្គនាយក សាជីវកម្មធានា ឥណទានកម្ពុជា បានថ្លែងថា នៅកម្ពុជា សាជីវកម្មធានា ឥណទាន កម្ពុជា ត្រូវបានដាក់ឱ្យដំណើរការអស់រយៈ ពេល ពីរឆ្នាំកន្លងមកហើយ ដោយនៅក្នុងឆ្នាំ២០២២ CGCC បាន អនុម័តឱ្យមានការធានាចំនួន ១៨៥ កម្ចី ដែលមានទឹកប្រាក់ សរុប ៩២,៧ លានដុល្លារ កើនឡើងច្រើនបើធៀបនឹង ឆ្នាំ ២០២១។
លោកបានបន្ថែមថា នៅក្នុងទំហំទឹកប្រាក់នេះ ការធានាឥណ ទាន សម្រាប់វិស័យកសិកម្មមានប្រមាណ ២,៦ភាគរយ, ឧស្សាហកម្ម មាន៨,៣ភាគរយ, សេវាកម្ម មាន១១,៦ភាគរយ, ពាណិជ្ជកម្មលក់រាយមាន២៩ភាគរយ និងផ្នែកផ្សេងទៀត ៤៨,៤ភាគរយ។
លោកបន្តថា ចាប់តាំងបើកដំណើរការការផ្តល់ជូននូវការ ធានាឥណទាន ក្នុងរយៈពេលពីរឆ្នាំមកនេះ បានជួប នឹងបញ្ហាប្រឈមមួយចំនួន។ លោក Wong Keet Long បានបញ្ជាក់ដូច្នេះថា ៖« បញ្ហាបប្រឈមទាំងនោះ គឺទាក់ ទងទៅនឹងការអភិវឌ្ឍប្រព័ន្ធនៃការធានាឥណទាននៅកម្ពុជា ដែលមានដូចជា បញ្ហារចនាសម្ព័ន្ធ ដែលធ្វើឱ្យមានការលំបាក ក្នុងការផ្តល់កម្ចីឱ្យសហគ្រាសទាំងនោះដូច ការមិនទាន់ចុះបញ្ជី ជាផ្លូវការ ,របាយការណ៍ហិរញ្ញវត្តុ ,គម្រោងអាជីវកម្ម ,ភាព ស្មុគស្មាញនៃនីតិវិធីច្បាប់ ក្នុងការផ្តល់កម្ចីជាដើម»។
ចំណែក រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ម៉ី វ៉ាន់ បានលើកឡើងដែរថា CGCC ត្រូវថ្លឹងថ្លែងឱ្យបានសម ស្របរវាងការពង្រីកវិសាលភាព នៃការធានាឥណទាន ឱ្យ កាន់តែទូលំទូលាយ និងការកំណត់អតិថិជនគោលដៅ សម្រាប់ការធានាឥណទានឱ្យបានជាក់លាក់ ដើម្បីធានា ការប្រើប្រាស់ថវិការដ្ឋ ឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកបានបន្ថែមថា CGCC ត្រូវបន្តកិច្ចសហការជាមួយ
ធ នាគារជាតិនៃកម្ពុជាដើម្បពីទទួលបានការអនុគ្រោះ ផ្នែកបទប្បញ្ញត្តិ លើកម្ចីដែលមានការធានដោយ CGCC ព្រោះថាការអនុគ្រោះផ្នែកបទប្បញ្ញត្តិលើកម្ចី ដែលធានា ដោយរដ្ឋាភិបាល តាមរយៈ CGCCនេះ នឹងជួយសម្រួលដល់ ការប្រើប្រាស់យន្តការធានាឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុ។
ឯកឧត្តម ម៉ី វ៉ាន់ បានបញ្ជាក់ដូច្នេះថា ៖ «ខ្ញុំសូមលើកទឹកចិត្ត ដល់គ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួមឱ្យកាន់តែសកម្ម ដោយឈរលើ ស្មារតីចូលរួមអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ក៏ដូចជា ការអភិវឌ្ឍទីផ្សារឥណទាននៅកម្ពុជាតាមរយៈការប្រើប្រាស់យន្តការការធានាឥណទានរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់កម្ចី»។
រាជរដ្ឋាភិបាលបានពិនិត្យឃើញថា ការប្រើប្រាស់ថវិការដ្ឋ ដើម្បី គាំទ្រផ្នែកហិរញ្ញប្បទាន តាមរយៈយន្តការការធានាឥណទាន មានគុណសម្បត្តិសំខាន់ពីរ គឺ ទី១. Leverage Effect ដោយការប្រើប្រាស់ដើមទុន CGCC ដើម្បីធានាលើកម្ចីសារចុះ សារឡើង ព្រោះទុននេះត្រូវបានប្រើប្រាស់នៅពេលកម្ចី ដែល មាន ការធានាត្រូវបានបាត់បង់តែប៉ុណ្ណោះ។ ដូច្នេះថវិកា២០០លានដុល្លារ ដែលត្រូវបានផ្តល់ជូនសាជីវកម្ម ធានា ឥណទានជាដើមទុន នឹងមានលទ្ធភាពគាំទ្រដល់ការ បញ្ចេញ កម្ចីថ្មីៗ ដែលមាការធានាលើសពី២០០លានដុល្លារ។
ចំណែកគុណសម្បត្តិទី២. គឺ Countercyclical Crisis Tool ដោយរក្សាទំនុកចិត្តលើទីផ្សារ ជាពិសេសនៅក្នុងអំឡុងពេល មាន វិបត្តិ ដើម្បីរក្សាលំនឹងសកម្មភាពសេដ្ឋកិច្ច៕
ដោយ៖វណ្ណ សុជាតា