ក្រសួងសុខាភិបាលបើកកិច្ចពិគ្រោះយោបល់ថ្នាក់ជាតិ ឆ្លើយតបជំងឺរបេងដើម្បីឈានទៅសម្រេចបានការបញ្ចប់ការរាតត្បាតជំងឺនេះ នៅឆ្នាំ២០៣០
ភ្នំពេញ៖កិច្ចពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីក្របខ័ណ្ឌ គណនេយ្យ ភាពពហុវិស័យ សម្រាប់ឆ្លើយតបជំងឺរបេង ដើម្បី ឈានទៅសម្រេចបាន លើការបញ្ចប់ការរាតត្បាតជំងឺ របេង នាឆ្នាំ២០៣០ ខាងមុខនេះ ត្រូវបានក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ បានជួបជុំគ្នាធ្វើការពិគ្រោះយោបល់ ក្នុងចំណោមអន្តរក្រសួង ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល និងសហគមន៍។
កិច្ចប្រជុំថ្នាក់ជាតិនេះបានធ្វើឡើងនៅថ្ងៃទី១៧ ខែមករា ក្រោមអធិបតីភាពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដោយលោកជំទាវបាន លើកឡើងអំពីសមិទ្ធផលគួរជាទីមោទនៈ ក្នុងការប្រយុទ្ធនឹង ជំងឺរបេងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។
នាឱកាសនោះដែរលោកជំទាវបានលើកឡើងអំពីសមិទ្ធផលគួរជាទីមោទនៈ ក្នុងការប្រយុទ្ធនឹងជំងឺរបេងក្នុងរយៈពេលប៉ុន្មាន ឆ្នាំ កន្លងទៅនេះ ដោយបានថ្លែងអំណរគុណដល់ក្រុមការងារ ពីក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិដែលពាក់ព័ន្ធ ក៏ដូចជាតំណាងឱ្យអ្នករងផលប៉ះពាល់ដោយសារជំងឺរបេងដែលបានចូលរួមគាំទ្រយ៉ាងសកម្ម និងខិតខំប្រឹងប្រែង ដើម្បី សម្រេចបានរាល់សកម្មភាពការងារនាពេលកន្លង និងសូមឱ្យ មានការចូលរួមយ៉ាងសស្រាក់សស្រាំបន្តទៀតដើម្បីឈានទៅសម្រេចបាន លើការបញ្ចប់ការរាតត្បាតជំងឺរបេង នាឆ្នាំ២០៣០ ខាងមុខនេះ។
ជាមួយគ្នានេះដែរ លោក ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌល ជាតិកំចាត់រោគរបេង និងហង់សិន បានប្រាប់ឱ្យដឹងថា សម្រាប់ ឆ្នាំ២០២៣នេះខាងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងរបស់ក្រសួងសុខាភិបាល នឹងមានផែនការទៅតាមចំណាត់ការដែល បានដាក់ អំពីការស្រាវជ្រាវជំងឺរបេងនេះឱ្យបានកើនថែម មួយ កម្រិតទៀត ដោយផ្អែកតាមតួលេខនៅឆ្នាំ២០២២កន្លង មក នេះ។
លោកមានប្រសាសន៍ថា ៖ «ការរកឃើញចំនួនអ្នកដែលកើត ជំងឺរបេងនេះ ដោយសារតែការខិតខំពីភាគីដែលពាក់ព័ន្ធគ្រប់ ផ្នែកទាំងអស់ តាមរយៈពីការស្រាវជ្រាវរបេងពីការបូកសរុបតាម មណ្ឌលសុខភាព សហគមន៍ និងមន្ទីរពេទ្យទាំងអស់នៅទូទាំង ប្រទេសដែលមានសេវា របេងថ្នាំ របេងកុមារ និងសេវារបេង ឯកជន ដែលត្រូវការសហការគ្នា ហើយមជ្ឍមណ្ឌលជាតិយើង នឹងបន្តធ្វើការងាររបេងសកម្មនៅក្នុងពន្ធនាគារផងដែរ»។
លោក ហួត ចាន់យុដា បានបញ្ជាក់ទៀតថា ជារួមមកមជ្ឍ មណ្ឌល ជាតិក្នុងឆ្នាំ២០២៣នេះ ត្រូវធ្វើការងារច្រើន ដើម្បី សម្រេចទៅតាមទិសដៅដែលយើងបានដាក់ចេញ។
ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិនរូបនេះ ក៏បានប្រាប់ដែរថា ការងារទាំងនេះ ក៏ត្រូវជួបជាមួយនឹង ឧបសគ្គ មួយចំនួនផងដែរដូចជា មានអ្នកកើតជំងឺរបេងខ្លះពួក គាត់ នៅមិនទាន់យល់អំពីសេវាជំងឺរបេងនៅតាម មណ្ឌល សុខភាព នៅតាមមន្ទីរពេទ្យ និងមានអ្នកជំងឺខ្លះទៀត មានការរើសអើង ជាដើម។
ប៉ុន្តែទោះបីជាយ៉ាងណា ក៏ក្រសួងសុខាភិបាល និងអង្គការដៃគូ ធ្វើពន្យល់ និងជួយណែនាំ ឲ្យអ្នកកើតជំងឺរបេងនេះ បានយល់ កាន់តែច្បាស់ ដើម្បីចូលរួមឲ្យបានកុះករក្នុងការគិតគូដល់ សុខមាលភាពរបស់ពួកគាត់។ នេះបើតាមការលើក ឡើងពី លោក ហួត ចាន់យុដា។
លោក ហួត ចាន់យុដា ថា៖ «ដូច្នេះការងារដំបូងរបស់យើងនេះ គឺដំណើរការទៅតាមផែនការដែលយើងគ្រោងទុក យើងនឹង ខិតខំធ្វើទាំងអស់គ្នា រួមនឹងអង្គការដៃគូ ដែលមានការរួម ចំណែក នៅក្នុងផែនការនីមួយៗផងដែរ ដូចជា ការធ្វើការងារ លើរបេងសកម្មអីជាដើម»។
លោក ហួត ចាន់យុដា បានប្រាប់ថា ក្នុងរយៈពេលឆ្នាំ ២០២២ កន្លងមកនេះ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានរកឃើញអ្នកកើតជំងឺរបេងសរុបចំនួន ៣២ ០០០ នាក់ ក្នុងនោះមានករណីស្លាប់ មិនទាន់មានការបូកសរុបនូវឡើយ ប៉ុន្តែករណីនេះ វាក៏មិនមានចំនួនច្រើនដែរ។
លោកបន្តថា បើប្រៀបធៀបទៅនឹងឆ្នាំ២០២១ អ្នកកើត ជំងឺ របេងគឺមានការកើនឡើងពី១០ភាគរយ ទៅ១៥ភាគរយ ដោយសារអំឡុងពេលមានវិបត្តិកូវីដ មានអ្នកជំងឺកើតកូវីដ ក៏មានផ្ទុកជំងឺរបេងផងដែរ ទើបរកឃើញមានអ្នកកើតជំងឺ របេងមានការកើនឡើង៕
ដោយ៖ជា សុខនី