ស្លាប់មនុស្សម្នាក់ និង៧នាក់បាត់ខ្លួន ក្នុងហេតុការណ៍ផ្ទុះកប៉ាល់ដឹកប្រេង នៅប្រទេសថៃ
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ កប៉ាល់ដឹកប្រេងមួយគ្រឿងបានផ្ទុះនៅកំពង់ផែមួយក្នុងសង្កាត់ Muang នៃខេត្ត Samut Songkhram កាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និង ៧ នាក់ទៀតកំពុងបាត់ខ្លួន។
មនុស្ស ៤ នាក់ត្រូវបានរាយការណ៍ថាបានរងរបួសនៅក្នុងការផ្ទុះនេះដែលត្រូវបានគេរាយការណ៍ថាបានកើតឡើងក្នុងអំឡុងពេលការងារថែទាំផ្សារនៅលើនាវាដឹកប្រេង។ ការផ្ទុះនេះបានកើតឡើងនៅវេលាម៉ោង៩ព្រឹក ខណៈដែលនាវាដឹកប្រេងកំពុងចតនៅកំពង់ផែសម្រាប់ថែទាំក្នុងសង្កាត់ Laem Yai មាត់ទន្លេ Mae Klong។
អភិបាលខេត្ត Samut Songkhram លោក Somnuk Promkiew បាននិយាយថា កប៉ាល់ដឹកប្រេងនេះ ផ្ទុកដោយប្រេងឥន្ធនៈ ទាំងប្រេង និងម៉ាស៊ូត។ មន្ត្រី ជំនាញ បាន ចុះ ទៅ ដល់ កន្លែង កើតហេតុ ដើម្បី ស្រាវជ្រាវ រក មូលហេតុ នៃ ហេតុការណ៍ នេះ ៕ ប្រភព៖ The Nation ប្រែសម្រួលដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ