ប្រធានាធិបតីអ៊ុយក្រែន និងអាល្លឺម៉ង់ពិភាក្សាគ្នាជុំវិញបញ្ហាការពារជាតិ

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា គាត់បានពិភាក្សាអំពីបញ្ហាការពារជាតិជាមួយប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្រ្វាំង វ៉លធឺ ស្តែនម៊ែរ កំលុងកិច្ចប្រជុំក្នុងទម្រង់នៃសន្និសីទវីដេអូមួយ។

លោក ហ្សេលេនស្គី បានសរសេរសារនៅលើបណ្តាញសង្គមតេលេក្រាមថា គាត់បានជជែកអំពីស្ថានភាពនៅសមរភូមិជួរមុខនៅអ៊ុយក្រែន និងភាពចាំបាច់នៃការបង្កើនការគាំទ្រផ្នែកការពារជាតិសម្រាប់ទីក្រុងកៀវ ក្នុងអំឡុងសន្ទនាគ្នាខាងលើនេះ។

លោក ហ្សេលេនស្គី បន្តថា គាត់បានថ្លែងអំណរគុណដល់លោក ស្តែនម៊ែរ សម្រាប់ជំនួយក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់កងទ័ពអ៊ុយក្រែន រួមទាំងជំនួយមនុស្សធម៌ និងហិរញ្ញវត្ថុសម្រាប់ទីក្រុងកៀវ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះបន្ថែមថា ដំណើរការការទូតលើការអនុវត្តរូបមន្តសន្តិភាពអ៊ុយក្រែន គឺជាប្រធានបទមួយផ្សេងទៀតនៃកិច្ចពិភាក្សានេះ។

កន្លងមក លោក ហ្សេលេនស្គី បានដាក់ចេញនូវផែនការសន្តិភាព១០ចំណុចដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែននៅឯកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ីក្នុងខែវិច្ឆិកា ឆ្នាំ២០២២៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner