មនុស្សចាស់បំផុតលើលោកបានស្លាប់ ក្នុងអាយុ ១១៨ឆ្នាំ
អត្ថបទដោយ៖
លន់ សារ៉ាត
ប៉ារីស៖ ដូនជី ជនជាតិបារាំង លូស៊ីឡេ រ៉េដន់ (Lucile Randon) ដែលមានអាយុចំណាស់ជាងគេបំផុតលើពិភពលោកបានទទួលមរណភាព ក្នុងអាយុ ១១៨ ឆ្នាំ។
លោកយាយ Randon បានកើតនៅភាគខាងត្បូងប្រទេសបារាំង នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ១៩០៤ នៅពេលដែលសង្គ្រាមលោកលើកទី ១ នៅសល់មួយទសវត្សរ៍ទៀត។
តំណាងរបស់លោកស្រី គឺលោក ដេវីដ តាវ៉េឡា (David Tavella) បាននិយាយថា លោកស្រីបានស្លាប់ ក្នុងការដេកនៅផ្ទះថែទាំរបស់លោកស្រី ក្នុងទីក្រុង ទូ ឡន (Toulon)។
ស្ថាប័ន ហ្គីណេស វើល រីខត (Guinness World Records) បានទទួលស្គាល់ជាផ្លូវការនូវឋានៈរបស់លោលស្រី ក្នុងខែមេសា ឆ្នាំ២០២២ ជាមនុស្សមានវ័យចំណាស់ជាងគេ លើពិភពលោក។
លោកស្រី បានធំធាត់នៅក្នុងគ្រួសារប្រូតេស្តង់ ជាក្មេងស្រីតែម្នាក់ក្នុងចំណោមបងប្អូនបីនាក់ដែលរស់នៅក្នុងទីក្រុងអាឡេស ភាគខាងត្បូង៕ ប្រភពពី AFP , ប្រែសម្រួលដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ