ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះមានអំណោយផលសម្រាប់អាជីវកម្ម សូមព្យាយាមធ្វើយ៉ាងណាមិនឲ្យខកខានឳកាសរកប្រាក់ចំណេញ។ ប្រសិនបើអ្នកធ្វើសកម្មភាពដោយយកចិត្តទុកដាក់ នោះនឹងទទួលបានជោគជ័យជាទីពេញចិត្ត។ ថ្ងៃនេះជាពេលវេលាល្អក្នុងការផ្លាស់ប្តូរ ដូច្នេះលោកអ្នកមិនចាំបាច់នៅត្រាំត្រែងនឹងសភាពតប់ ប្រមល់នៅកន្លែងការងារចាស់ទៀតនោះទេ ដំណើរចាកចេញរបស់អ្នកធានាថានឹងទទួលបានភាពប្រសើរជាងមុន។ ក្នុងពេលស្របគ្នានេះសូមមានចិត្តអត់ធ្មត់ ហើយធ្វើយ៉ាងណា កុំបង្កើតកំហុសជាមួយថ្នាក់លើ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរ សម្រាប់អាជីពទាំងឡាយ។ លោកអ្នកអាចទទួលបានអំណោយផលយ៉ាងពេញចិត្តសម្រាប់កិច្ចការងារ និងអាជីវកម្ម ហើយបញ្ហារំខាននានាក៏មិនកើតឡើងនោះទេ។ ក្នុងនោះដែរ លោកអ្នកអាចនឹងទទួលបានដំណឹងខ្លះលើការចាកចេញសម្រាប់ការងារ និងមុខជំនួញ ដូច្នេះប្រសិនបើអ្នកត្រៀមរៀបចំបន្តិច​ នោះអ្វីៗនឹងស្ថិតក្នុងគន្លងងាយស្រួល។ ក្នុងនោះមនុស្សដែលនៅក្បែរលោកអ្នក នឹងអាចជួយជ្រោមជ្រែង រួមទាំងជឿជាក់ទៅលើគំនិតយោបល់របស់អ្នកយ៉ាងល្អប្រសើរ ណាស់ ដូច្នេះគួរឆក់ឳកាស ដោយមានភាពរហ័សរហួន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាល់កិច្ចការងារទាំងឡាយអាចសម្រេចទៅបានទាំងអស់។ សម្តីរបស់អ្នកហាក់មានឥទ្ធិពលលើទឹកចិត្តរបស់មនុស្សនៅជុំវិញខ្លួន ដូច្នេះប្រសិនបើអ្នកប្រើប្រាស់ពេលនេះនិយាយពិភាក្សា ឬចរចាការងារតូចធំនោះនឹងទទួលបានជោគជ័យ។ ដោយឡែក ពេលនេះមានអំណោយផលដល់ការលក់ចេញទិញចូលចលន និងអចលនទ្រព្យនានា ដូច្នេះសូមកុំខកខនឳកាសឲ្យសោះ។ ផ្ទុយពីអំណោយ ផលផ្នែកអាជីព ប្រហែលជាអ្នកគួរថ្លឹងថ្លែងអំពីសេចក្តីសុខសម្រាប់ក្រុមគ្រួសារ ពិសេសកូន ចៅតែម្តង។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលល្អសម្រាប់កិច្ចការងារ ណាស់ លោកអ្នកអាចសម្រេចចិត្តធ្វើអ្វីៗបានទៅតាមក្តីប្រាថ្នា និងការគ្រោងទុក។ សំណាងរបស់អ្នកថ្ងៃនេះអាចទាក់ទងនឹងលុយកាក់ ឬតួនាទីតំណែងការងារ ដូច្នេះសូមមានភាពរីករាយទទួលយកអំណរនាពេលនេះ។ ដោយឡែក សំដីរបស់អ្នកហាក់មានឥទ្ធិពលខ្លាំងណាស់ ដូច្នេះចូរព្យាយាមសម្រេចផលការងាររបស់អ្នក ប៉ុន្តែជៀសវាងការជឿជាក់ដោយងាយ។ ទន្ទឹមនឹងនោះកុំបណ្តោយចិត្តឲ្យទន់ជ្រាយទៅតាមស្ថានភាព រក្សាទំនាក់ទំនងជាមួយនឹងមនុស្សនៅ ជុំវិញខ្លួន ហើយមានភាពអនុគ្រោះអោយបានច្រើនបំផុត។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងារហាក់ស្ថិតក្នុងកំរិតមួយដែលមិនសូវច្បាស់លាស់ប៉ុន្មានទេ។ លោកអ្នកមានទំនោរខ្លាំងទៅនឹងស្ថានភាពនៅជុំវិញខ្លួន ស្ថានភាពនេះអាចល្អ​ ហើយក៏អាចមិនល្អដែរ ដូច្នេះសូមអ្នកព្យាយាមយ៉ាងណាយល់ដឹងពីដំណើរការនោះ ហើយសម្របខ្លួនឲ្យបានត្រឹមត្រូវ។ ក្រៅពីនេះភាពរំភើបភ្ញាក់ផ្អើល មិនគួរធ្វើទេ សូមរក្សាភាពស្ងៀមស្ងាត់ ហើយបន្តការងាររបស់អ្នកជាធម្មតា។​ ដោយឡែកសម្រាប់ការសម្រេចចិត្តធ្វើសកម្មភាព ត្រូវតែពឹងទៅលើពត៌មានលំអិតទើបបាន បើ​មិនដូច្នេះអ្នកអាចនឹងពិបាកប្រឈមនឹងស្ថានការណ៍។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាសីថ្ងៃនេះតម្រូវឲ្យលោកអ្នកគិតគូរឲ្យបានច្រើន ប្រយ័ត្នមានការថ្លោះធ្លោយ  បណ្តាលឲ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ។ លោកអ្នកមិនអាចពឹងពាក់លើអ្នកដទៃណាម្នាក់ឡើយក្នុងពេលនេះ ដូច្នេះសូមទុកចិត្តលើចំណេះដឹង និងជំនាញរបស់អ្នក ហើយដំណើរដំណើរការលើការកិច្ចការនោះដោយភាពជឿជាក់បំផុត។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នចំពោះទំនាក់ទំនងនឹងមនុស្សដែលអ្នកមិនសូវស្គាល់ច្បាស់ ភាពថ្លោះធ្លោយលើទំនុកចិត្តក្នុងថ្ងៃនេះ អាចធ្វើឲ្យប៉ះពាល់ដល់កិច្ចការងាររបស់អ្នកធ្ងន់ធ្ងរ។ ប្រការដែលគួរប្រយ័ត្នគឺរបូសស្នាមដែលនឹងអាចកើតឡើងនៅពេលព្រឹក។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកហាក់ស្ថិតក្នុងដំណាក់កាលនៅហ្នឹងហ្ន៎ ឬនៅចន្លោះភាពចម្រើនលូតលាស់ និងភាពបរាជ័យ ហេតុដូច្នេះលោកអ្នកមិនត្រូវមានការរុញរាចំពោះរាល់ការងារឡើយ ម្យ៉ាងទៀតលោកអ្នកប្រហែលជាត្រូវចំណាយពេលវេលាបន្ថែម យកចិត្តទុកដាក់លើពត៌មាន និងគម្រោងផែនការ។ ក្នុងពេលនេះសូមរក្សាទំនាក់ទំនងល្អបំផុតជាមួយដៃគូ ពីព្រោះស្ថានភាពការងាររបស់អ្នកកំពុងមានឥទ្ធិពលពីពាក្យចចាមអារាមខាងក្រៅ ហេតុនេះសូមមានហេតុផលបំផុត ហើយធ្វើយ៉ាងណាបញ្ចៀសកំហឹង។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះអ្នកគួរមានការប្រុងប្រយ័ត្នខ្ពស់ ពីព្រោះឳកាសដែលអាចមានបញ្ហាជាមួយមិត្តភក្តិក្នុងរង្វង់ការងារ ឬជាមួយថ្នាក់លើមានកំរិតខ្ពស់។ បើយកល្អគួរកុំចូលខ្លួនទៅពាក់ព័ន្ធ ឬប៉ះពាល់រឿងរ៉ាវស្រួចស្រាវនានា ហើយមតិយោបល់គួរតែត្រូវគិតគូរឲ្យបានម៉ត់ចត់។ ថ្ងៃនេះលោកអ្នកអាចនឹងទទួលបានដំណឹងដ៏រីករាយទាក់ទងនឹងជីវិតឯកជនផងដែរ​ ដូច្នេះសូមមានភាពរីករាយទទួលយកអំណរក្នុងពេលនេះ។ ទន្ទឹមនឹងនេះសូមប្រយ័ត្នក្រែងមានបញ្ហាក្នុងទំនាក់ទំនង ដូច្នេះសូមលោកអ្នកមានភាពអត់ ធ្មត់ ហើយអធ្យាស្រ័យអោយបានច្រើនបំផុត។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។​ អាជីពរបស់អ្នកស្ថិតក្នុងសភាពហ្នឹងហ្ន៎ គ្មានផលរំខានធំដូនោះទេ ម្យ៉ាងទៀតអ្វីៗអ្នកអាចដោះស្រាយបាន។ ផ្ទុយទៅវិញ សម្រាប់លោកអ្នកប្រកបការងាររដ្ឋ និងឯកជន លោកអ្នកអាចជួបនឹងស្ថានភាពយល់ច្រលំតិចតួចជាមួយថ្នាក់លើ ដូច្នេះសូមប្រុងប្រយ័ត្ន ហើយព្យាយាមបំពេញការងារឲ្យបានល្អ។ ក្នុងវេលានេះ ប្រសិនបើអ្នកមិនពេញចិត្តនឹងស្ថានភាពការងារដែលអ្នកកំពុងអនុវត្ត ការផ្លាស់ប្តូរគឺអាចធ្វើទៅបាន។ ក្រៅពីនេះ ថ្ងៃនេះប្រសិនបើអ្នកនឹងធ្វើការសហការជាមួយដៃគូ ឬសូម្បីមិត្តរួមការងារក្តី ចូរ មានការប្រុងប្រយ័ត្ន ចំពោះការក្លែងបន្លំដែលអាចនឹងទៅរួច។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ អាជីពនានានៅក្នុងថ្ងៃនេះមានភាពចម្រើនលូតលាស់ជាធម្មតា ដូច្នេះដើម្បីពន្លឿនការងារ អ្នកគួរព្យាយាមរកពេលវេលាដើម្បីធ្វើទំនាក់ទំនង ឬការធ្វើពាណិជ្ជកម្ម។ បញ្ហារបស់អ្នកក្នុងថ្ងៃនេះ គឺទាក់ទងនឹងស្ថានភាពហិរញ្ញវត្ថុ ដូច្នេះសូមគ្រប់គ្រងការចាយវាយលុយកាក់ធំដុំ ពិសេសរាល់ករណីបំណុលនានានឹងធ្វើឲ្យអ្នកជួបការលំបាកខ្លាំង។ សូមរក្សាស្ថានភាពនេះពេញមួយថ្ងៃ ទើបជាការប្រសើរបំផុត។ ដោយឡែក ចូរចំណាយពេលវេលាខ្លះដើម្បីចូលរួមសកម្មភាពសាធារណៈ ហើយធ្វើយ៉ាង ណាបោះបង់ចោលមតិរិះគន់អោយបានទាំងស្រុង។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ចំណុចសំខាន់ជាងគេក្នុងថ្ងៃនេះ គឺលោកអ្នកត្រូវមានការប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តផ្លាស់ប្តូរការងារ។ លោកអ្នកអាចប្រឈមនឹងផលលំបាកខ្លាំង ហើយប្រសិនបើអ្នកមិនអាចទប់ទល់បានទេ​ នោះការបាក់ទឹកចិត្តក៏អាចនឹងកើតឡើងផងដែរ​ ហេតុដូច្នេះប្រហែលជាជម្រើសល្អបំផុត អ្នកគួរមានភាពស្ងប់ស្ងាត់ ហើយរក្សាអ្វីៗឲ្យនៅដដែលសិន ហើយរងចាំឳកាសល្អនៅពេលខាងមុខ។ ក្នុងពេលនេះ ប្រហែលជាអ្នកមិន គួរចូលរួមសកម្មភាពច្រើនពេកទេ រក្សាភាពស្ងៀមស្ងាត់ យកចិត្តទុកដាក់ការងារបស់គួរតែ ជាការគ្រប់គ្រាន់ក្នុងពេលនេះ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់លោកអ្នកកំពុងមានអ្នកបង្អាក់ ទាញមិនឲ្យសម្រេចចេញទាន់ពេលវេលានោះទេ ដូច្នេះដើម្បីបញ្ជៀសបញ្ហានេះសូមព្យាយធ្វើការតាមគម្រោង និងយល់ដឹងស្ថានការណ៍ជុំវិញខ្លួនឲ្យបានច្រើន។ ចំណែកអ្នករកស៊ីជូញដូរ ហាក់មិនសូវទទួលបានផលចំណេញតាមការរំពឹងទុក និងទុនដែលបានចំណាយនោះទេ។ ប៉ុន្តែក៏មិនចាំបាច់អាក់អន់ក្នុងចិត្តដែរ ព្យាយាមកែប្រែស្ថានការណ៍តាមរយៈទំនាក់ទំនង និងបទពិសោធន៍របស់អ្នក។ ក្នុងពេលទន្ទឹមគ្នានេះ ចូរកុំទាន់សម្រេចចិត្តអ្វីអោយលើសពីការងារ ដែលអ្នកកំពុងអនុវត្ត រក្សាការងារសំខាន់រហូតទៅដល់ថ្ងៃក្រោយ។

ចំណាំៈ

ឆ្នាំទាំង៤ ឆ្លូវ មមី រកា កុរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នករំពឹងថាទទួលបានការតម្លើង ឋានៈតួនាទី ការផ្តល់ឳកាស និងអាចធ្វើការសាងសង់ ឬបង្កើតការងារថ្មីៗ។     

ឆ្នាំទាំង៦ ជូត ខាល ថោះ រោង មមែ វក រាសីល្អមធ្យម។

ឆ្នាំទំាង២ ម្សាញ់ ច រាសីស្រុតចុះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner