ក្រសួងសុខាភិបាល អំពាវនាវ ឱ្យប្រជាពលរដ្ឋការពារ សុខភាពពី មេរោគកូវីដ១៩ និងការពុលចំណីអាហារ និងស្រាស ក្នុងពិធី សែន ដូនតាផ្សេងៗ
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានណែនាំទៅដល់អាជ្ញាធរ ខេត្ត ស្រុក ក្រុង នៅគ្រប់រាជធានី ខេត្តទូទាំងប្រទេស ត្រូវធ្វើការ តាម ដាន និងចាត់កម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការ អនុវត្តវិធានការការពារការចម្លងវីរុសកូវីដ១៩ ជំងឺផ្ដាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬពុលស្រាស ក្នុងពិធីរៀប ចំសែនដូនតា និងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខ ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចេញ នូវសេចក្តីណែនាំ និងក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋទាំងអស់ បន្តការយកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច និងត្រូវទៅទទួលយកការចាក់ វ៉ាក់សាំងកូវីដ១៩ ដូសជំរុញឱ្យ បានត្រឹមត្រូវផងដែរ។
លោកបានលើកឡើងកាលពីថ្ងៃទី១៧ ខែមករា ថា វីរុសកូវីដ ១៩ នៅមិនទាន់ទៅណាឆ្ងាយនោះទេរីឯស្ថានភាពនៃ ការ ចម្លងវីរុសនេះ ជាពិសេសពពួកបម្លែងថ្មីៗដូចជា XBB ឬ XBB.1.5 នៅតែបន្តមាននៅឡើយនៅលើសាកលលោក និងនៅ ក្នុងតំបន់ ដែលធ្វើឱ្យមានកំណើនជាបន្តបន្ទាប់នូវអ្នកឈឺ និងអ្នកស្លាប់នៅតាម បណ្តាប្រទេសមួយចំនួនផងដែរ។
ជាមួយគ្នានេះដែរ ដោយសង្កេតឃើញថា ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋមួយចំនួន បានប្រារព្ធពិធីសែនដូនតាផ្សេងៗ ដែល មានការ ទិញទំនិញ និងការចរាចរនូវបសុបក្សីជាច្រើន ដែល អាចមានហានិភ័យនៃការចម្លងនូវរុសផ្តាសាយបក្សី ដែលមាន នៅលើសត្វ និងនៅក្នុងបរិស្ថាន មកមនុស្សបានគ្រប់ ពេលវេលា នោះ ក្រសួងសុខាភិបាលក៏បានណែនាំឱ្យប្រុងប្រយ័ត្ន ខ្ពស់ ផងដែរ។
ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់ថា ៖ «អាជ្ញាធរ ខេត្ត ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្ត វិធានការការពារឱ្យបាន ត្រឹមត្រូវ និងពិសេសតាមដាននៅតាមកសិដ្ឋាន ទីផ្សារលក់ បសុបក្សីរស់ ដោយមានការត្រួតពិនិត្យការអនុវត្តវិធាន ការ ការពារឱ្យបានហ្មត់ចត់ ដើម្បីជៀសផុតពីការផ្ទុះចេញនូវជំងឺ ផ្ដាសាយបក្សីក្នុងសហគមន៍របស់ខ្លួន»។
មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានណែនាំអាជ្ញាធរនៅ មូលដ្ឋាន ត្រូវចាត់ចែងការត្រួតពិនិត្យ ចំពោះ វិធានការ «៣ការពារ ៣កុំ និងវិធានការសុវត្ថិភាពចំណីអាហារ ផងដែរ ដោយត្រួតពិនិត្យទីតាំងបិទស្រាស ឬផលិតស្រាស ហើយអ្នក រៀបចំ ឬអ្នកផលិតស្រាស ត្រូវធានានូវការអនុវត្តតាមក្បួន បច្ចេកទេសត្រឹមត្រូវ ដោយមិនយកសារធាតុមេតាណុល មកលាយធ្វើជាស្រា ស ផ្តេសផ្តាសនោះឡើយ។
ឯកឧត្តម ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា ៖ «ក្រសួង សុខា ភិបាល សូមលើកទឹកចិត្តឱ្យសាធារណជនទូទៅ អនុវត្តតាម ដំបូន្មានសាមញ្ញៗទាំងនេះ ដើម្បីការពារសុខភាពអ្នក និង ក្រុមគ្រួសារ ដើម្បីជៀសផុតនូវជំងឺកូវីដ១៩ និងជំងឺដង្កាត់ ផ្សេងៗ ព្រមទាំងសប្បាយរីករាយនាឱកាសសែនដូនតា និងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ»។
ទាក់ទងនឹងការការពារសុខភាពនាពិធីសែនព្រេនដូនតាផ្សេងៗនេះដែរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំ ពាក្យក្រសួងសុខាភិបាល ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូល រួមការពារ និងទប់ស្កាត់កុំឱ្យមានការផ្ទុះឡើងវិញនូវការ ចម្លង មេរោគកូវីដ១៩។
លោកជំទាវក៏បានណែនាំឱ្យមានការការពារឱ្យបាននូវការពុលចំណីអាហារ និងពុលស្រាសផងដែរ ដែលករណីពុលស្រាសនេះ ក៏បាន កើតមានឡើងនៅក្នុងខេត្តបន្ទាយមានជ័យផងដែរ ដែល បណ្តាលឱ្យមានមនុស្សស្លាប់ និងឈឺផងដែរ ដោយការលាយ ខុសបច្ចេកទេស។
លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍ថា ៖ «ខ្ញុំសុំប្រើពាក្យថា ដាច់ខាតកុំលាយស្រាសពិសារដោយខ្លួនឯង កាលណាពួក គាត់ទៅទិញអេតាណុលមកក្រឡុកជាមួយនឹងទឹក ឬក្រឡុក ជាមួយអ្វីផ្សេងដើម្បីឱ្យចេញជាស្រាខ្លាំង ឬខ្សោយក៏ដោយ គឺវាប៉ះពាល់សុខភាពខ្លាំងណាស់ទៅដល់អ្នកពិសា»។ អ្នកនាំពាក្យរូបនេះក៏បានក្រើនរំលឹកផងដែរ ដោយត្រូវរក្សាឱ្យ បាន នូវសុវត្ថិភាពចំណីអាហារ ដោយការរក្សា ទុកកដាក់ និង ចំអិនអាហារឱ្យបានត្រឹមត្រូវ ចៀសវាងនូវការរាករូសផ្សេងៗ ជា ដើម។
សូមបញ្ជាក់ផងដែរថា វិធានការសំខាន់ៗរបស់ក្រសួង សុខា ភិបាល មានដូចជា លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាតឱ្យបានញឹកញាប់ បន្ទាប់ពីការប៉ះពាល់សត្វ ឬបោសសំអាតសត្វ បសុបក្សី ឬវត្ថុផ្សេងៗ, ជៀសវាង ប្រជ្រៀតគ្នា នៅពេលទិញម្ហូបអាហារ, ចម្អិនម្ហូបអាហារ ឱ្យបានឆ្អិនល្អ, ត្រូវរក្សាទុកដាក់អាហារឆៅ និងឆ្អិន នៅ ដាច់ដោយឡែកពីគ្នាជាចាំបាច់ និងត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមឆៅ ដែលល្អត្រឹមត្រូវ៕
ដោយ៖នាង សុគន្ធា