ពេញមួយព្រឹកថ្ងៃទី ១៨ ខែ មករា នេះអង្គភាពប្រឆាំងអំពើលពុករលួយបានទទួលឯកសារពីមន្រ្តីជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ៧២រូប
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃ សប្តាហ៍ទី៣ នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២៣ ដោយបានបញ្ជាក់ឱ្យដឹងថា៖សម្រាប់មួយព្រឹកថ្ងៃទី ១៨ ខែ មករាឆ្នាំ ២០២៣នេះ អង្គភាពប្រឆាំងអំពើលពុករលួយទទួលឯកសារពីមន្រ្តីជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ៧២រូប។
បើតាម នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានឱ្យដឹងដែរថា ចាប់ពីម៉ោង ៨ព្រឹក ដល់ ម៉ោង១២ថ្ងៃត្រង់នេះ នាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ៧២រូប ធ្វើឲ្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល បានកើនទៅដល់ ចំនួន ២០៩២៩រូប ស្មើនឹង ៩១.៥៣ភាគរយនៃចំនួនត្រូវប្រកាសសរុប២២៨៦៤ រូប។ នៅសល់ ១៣ ថ្ងៃទៀត ការប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងត្រូវបានបញ្ចប់។
ជាមួយគ្នាអង្គភាពប្រឆាំងអំពើពុករលួយបានអំពាវនាវឱ្យបុគ្គលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល អញ្ជើញមកធ្វើការប្រកាសស្របតាមច្បាប់កំណត់ឱ្យបានរួសរាន់ និងបានទាន់ពេលវេលា៕
ដោយ៖ ម៉ាដេប៉ូ