ដោយសារជំនន់ទឹកភ្លៀង បណ្តាលឱ្យផ្ទះពលរដ្ឋចំនួន ០៥ខ្នង បាក់រលំធ្លាក់ចូលទឹកស្ទឹងព្រែកត្នោត នៅក្នុងខណ្ឌដង្កោ
ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នង ដែលស្ថិតនៅភូមិស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បានបាក់រលំចូលស្ទឹងព្រែកត្នោត បង្កការភ្ញាក់ផ្អេីកដល់អាជ្ញាធរ មូលដ្ឋាន កាលពីវេលាម៉ោង ១១និង៥០នាទី ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ ។
អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ករណីរអិលផ្ទះចូលស្ទឹងព្រែកត្នោត របស់ប្រជាពលរដ្ឋចំនួន ០៥ខ្នងផ្ទះ ស្មើ០៥គ្រួសារ ក្នុងខណ្ឌដង្កោ រួមមាន ៖ ទី១ឈ្មោះ ហៀង រ៉ាន់ ភេទប្រុស អាយុ៥៤ឆ្នាំ មានសមាជិក ០៤នាក់ ស្រី ០១នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥mx11m បាត់លុយចំនួន ២០០០ដុល្លា ផ្លាកទីន ១ដំឡឹង ប្លង់ដី ២ប័ណ្ណ និងសម្ភារប្រើប្រាស់ផ្សេងៗ ។
ទី២ ឈ្មោះ រ៉ាន់ ស្រីនាង ភេទស្រី អាយុ ២៨ឆ្នាំ មានសមាជិក ០៤នាក់ ស្រី ០៣នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥x11m បាត់លុយចំនួន ១០០០ដុល្លានិងសម្ភារប្រើប្រាស់ផ្សេងៗ ។ ទី៣ ឈ្មោះ រ៉ាន់ រ៉ាវី ភេទប្រុស អាយុ ៣៥ឆ្នាំ មានសមាជិក ០៣នាក់ ស្រី ០២នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥x11m បាត់លុយចំនួន ១៥០០ដុល្លា និងសម្ភារប្រើប្រាស់ផ្សេងៗ។ ទី៤ ឈ្មោះ អ៊ុច ឃីម ភេទស្រី អាយុ ៦២ឆ្នាំ មានសមាជិក ០១នាក់ ស្រី ០១នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥x១៤m បាត់លុយចំនួន ១៥០ដុល្លា និងសម្ភារប្រើប្រាស់ផ្សេងៗ។ និងទី៥ ឈ្មោះ ផល សុផា ភេទស្រី អាយុ ៤២ឆ្នាំ មានសមាជិក ០៦នាក់ ស្រី ០១នាក់ ផ្ទះសង់ពីដែកនិងស័ង្កសី ទំហំ ៥x៩m ។
បច្ចុប្បន្ន នេះ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញកំពុងដាក់កម្លាំងចុះត្រួតពិនិត្យនៅទីតាំងខាងលេី ដោយយកចិត្តទុកដាក់៕
ដោយ ៖ ជីម ភារ៉ា