មន្ត្រីជំនាញពន្ធដារ៖កូវីដ១៩នៅតែជាប្ញសគល់ប៉ះពាល់ដល់ ចំណូល ពន្ធដារ
ភ្នំពេញ៖ មន្ត្រីជំនាញអង្គភាពពន្ធដារបង្ហាញថាកូវីដ១៩នៅតែជាប្ញស គល់ប៉ះពាល់ដល់ចំណូលពន្ធដារ។នេះបើតាមរយៈការវិភាគ ហានិភ័យ ទូទៅ ម្រាប់ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ។
ពន្ធដារបង្ហាញថា ស្ថានភាពហានិភ័យមានភាពធូរស្រាលជាងមុនតែ ការអូសបន្លាយនៃជំងឺកូវីដ-១៩បានធ្វើឱ្យមានផលប៉ះពាល់ខ្លាំងលើការដាក់លិខិតប្រកាស និងការបង់ប្រាក់ពន្ធលើប្រភេទពន្ធលើប្រាក់ ចំណូល និងអាករលើតម្លៃបន្ថែមជាដើម។
ប្រធានការិយាល័យគោលនយោបាយសារពើពន្ធ នៃអង្គភាពពន្ធដារ លោក ម៉ុង ឡាមី បានឱ្យដឹងថា ហានិភ័យកម្រិតយុទ្ធសាស្ត្រដែល បាន កំណត់ផ្អែកតាមលទ្ធផលនៃការស្ទង់មតិហានិភ័យ អនុលោម ភាពរួមមាន៖ ការចុះបញ្ជីពន្ធដារ, ការដាក់លិខិតប្រកាសពន្ធ និងការបង់ប្រាក់ពន្ធ, កំហុសនៃការរាយការណ៍, ការចៀសវាងពន្ធ, ការគេចវេះពន្ធតាមរយៈប្រតិបត្តិការរវាងសហគ្រាស និងសហគ្រាស-B2B, ការគេចវេះពន្ធតាមរយៈប្រតិបត្តិការរវាងសហគ្រាស និងអ្នក ប្រើប្រាស់-B2C, និងវប្បធម៌បង់ពន្ធ។
លោកបានបន្ថែមថា ចំណុចគួរឱ្យគត់សម្គាល់ ក្នុងឯកសារវិភាគ ហានិភ័យទូទៅ សម្រាប់ឆ្នាំ២០២២នេះ គឺគ្រប់អង្គភាពពន្ធដារ យល់ឃើញថាស្ថានភាពហានិភ័យ មានភាពធូរស្រាលជាងមុន។លោកកត់សម្គាល់ថា ការអូសបន្លាយនៃជំងឺកូវីដ-១៩បានធ្វើ ឱ្យមាន ផលប៉ះពាល់ខ្លាំងលើការដាក់លិខិតប្រកាសនិងការបង់ប្រាក់ពន្ធលើប្រភេទពន្ធលើប្រាក់ចំណូល និងអាករលើតម្លៃបន្ថែមជាដើម។
លោកបានបញ្ជាក់ថា៖« លើសពីនេះការអូសបន្លាយនៃជំងឺកូវីដ-១៩ ជាឫសគល់នៃការថយចុះសកម្មភាពសេដ្ឋកិច្ច ដែលអាចធ្វើឱ្យ ធ្លាក់ ចុះនៃការប្រមូលចំណូលពន្ធ ប៉ុន្តែការព្រួយបារម្ភនៃការធ្លាក់ចុះ ការ ប្រមូលចំណូលពន្ធនេះ ពុំបានបណ្តាលឱ្យមានការធ្លាក់ចុះ នៃការ ផ្តល់ សេវារបស់ រដ្ឋបាលសារពើពន្ធនោះទេ។ ផ្ទុយទៅវិញអគ្គនាយក ដ្ឋាន ពន្ធដារ នៅតែអាចផ្តល់សេវាជូនអ្នកជាប់ពន្ធប្រកបដោយប្រសិទ្ធភាព ទៅតាមការងារបែបគន្លងថ្មី»។
លោកបន្តថា ឯកសារវិភាគហានិភ័យទូទៅសម្រាប់ឆ្នាំ២០២២ បាន ដាក់ចេញនូវដំណោះស្រាយហានិភ័យ ចំនួន ៤ រួមមាន៖ ១. វិធាន ការពង្រឹងការកាន់កាប់បញ្ចិកាគណនេយ្យ,២. វិធានការស្ដីពី បែបបទ រដ្ឋបាលក្នុងការរឹតបន្តឹង និងចាត់វិធានការជាក់ស្តែងលើ ភាព យឺតយ៉ាវ ឬខកខានក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ, ៣. វិធានការស្តីពីការ ផ្លាស់ប្តូរ ព័ត៌មានក្នុងគោលបំណងពង្រឹងអនុលោមភាពសារពើពន្ធ និង ៤. វិធានការស្តីពីការសិក្សាអំពីលទ្ធភាពរៀបចំសេចក្តីព្រាង ច្បាប់ ស្ដីពីតម្រូវការឱ្យអាជីវកម្មទាំងអស់ប្រើប្រាស់ប្រព័ន្ធកត់ត្រាការទូទាត់សាច់ប្រាក់ (Cash Receipt System)៕
ដោយ៖វណ្ណ សុជាតា