ជំនន់ទឹកភ្លៀងរដូវប្រាំងប៉ះពាល់ទ្រព្យសម្បត្តិពលរដ្ឋក្នុងខេត្តតាកែវ (Video Inside)
អត្ថបទដោយ៖
Apsara Net
ជំនន់ទឹកភ្លៀងនារដូវប្រាំងនេះ មិនត្រឹមតែបង្កផលប៉ះពាល់ដល់ពលរដ្ឋក្នុងខណ្ឌដង្កោ និងពលរដ្ឋក្នុងខេត្តកណ្តាលប៉ុណ្ណោះទេ, ខេត្តតាកែវក៏មានសេចក្តីរាយការណ៍រងផលប៉ះពាល់ផងដែរ ។
អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានឱ្យដឹងថា យ៉ាងហោចណាស់មានស្រូវប្រាំងរបស់ប្រជាកសិករនៅក្រុង និងស្រុកចំនួន៤ ទំហំជាង១ម៉ឺនហិកតា បានរងផលប៉ះពាល់ដោយសារ ជំនន់ទឹកភ្លៀងនៅរដូវប្រាំង។ ពលរដ្ឋជាច្រើនដែលភូមិកររងការជន់លិច នឹងត្រៀមជម្លៀស ទៅកាន់ទីទួលមានសុវត្ថិភាពថែមទៀត។
បណ្តាស្រុកក្រុងដែលរងផលប៉ះពាល់នោះរួមមាន ស្រុកទ្រាំង, ស្រុកសំរោង, ស្រុកអង្គបុរី និងក្រុងដូនកែវ។ ស្រូវប្រាំងដែលរងការខូចខាតមាន ចំនួន១០ហិកតា ខណៈ៣០០ហិកតាដទៃទៀតត្រូវបានគេជួយសង្គ្រោះ។ អភិបាលខេត្តតាកែវថ្លែងថា នេះជាជំនន់ទឹកភ្លៀងក្នុងរដូវប្រាំងជាលើកដំបូងដែលគេមិនធ្លាប់ជួបប្រទះ។