យានយន្តល្មើស ២៤០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យកាលពីថ្ងៃទី១៨ ខែមករា ម្សិលមិញ
ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា សមត្ថកិច្ចជំនាញចរាចរណ៍ បានដាក់គោលដៅសរុបចំនួន ១០៧គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
ក្នុងសកម្មភាពនេះមាន យានយន្ត ចូលគោលដៅ ចំនួន ៣០៤ គ្រឿង ម៉ូតូ ចំនួន ២៧០ គ្រឿង ហើយសមត្ថកិច្ចបានរក ឃើញ យានយន្ត ល្មើស សរុប ចំនួន ២៤០ គ្រឿង មាន ម៉ូតូ ចំនួន ២១៤ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ចជំនាញ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងនៅថ្ងៃទី១៩ ខែមករា។
ប្រភពដដែលបន្តថា ក្នុង រយៈពេល ១៨ ថ្ងៃ ( ថ្ងៃ ទី ០១-១៨ ខែមករា ) ការ រឹត បន្ដឹង ការ អនុវត្ត ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក យានយន្ត ចូល គោលដៅ មាន ចំនួន ២១.៦៥០ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៤.៣៨៩ គ្រឿង ម៉ូតូ មាន ចំនួន ៣.៨៤៥ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។
របាយការណ៍ ដដែល បាន វាយតម្លៃ រយៈពេល ១៨ ថ្ងៃ នៃ ខែមករា នេះ ឃើញ ថា ការ អនុវត្ត តាម អនុក្រឹត្យ ការ ផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការ ទៅ យ៉ាង ល្អ ប្រសើរ ទទួល បានការ គាំទ្រ ពិសេស អ្នក ប្រើប្រាស់ ផ្លូវ ទាំងអស់ បាន ចូលរួម គោរព ច្បាប់ ចរាចរណ៍ យ៉ាង ល្អ ប្រសើរ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមករា ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាល ឲ្យ មនុស្ស ស្លាប់ ចំនួន ២ នាក់ របួសស្រាល ចំនួន ២ នាក់ គឺកើតឡើងដោយសារតែការប៉ះទង្គិចគ្នាចំនួន ២លើក៕
ដោយ៖ ឆៃហួត