ការលក់រាយ នៅសហរដ្ឋអាមេរិក ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងខែធ្នូ ឆ្នាំ ២០២២
អត្ថបទដោយ៖
ឈឹម ទីណា
វ៉ាស៊ីនតោន៖ ការលក់រាយនៅសហរដ្ឋអាមេរិកក្នុងខែធ្នូ ឆ្នាំ ២០២២ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងមួយឆ្នាំ ដោយសារតែការធ្លាក់ចុះការលក់រថយន្ត និងផលិតផលជាច្រើនផ្សេងទៀត។
យោងតាមទិន្នន័យដែលបានចេញផ្សាយដោយក្រសួងពាណិជ្ជកម្មអាមេរិក បានឱ្យដឹងនៅក្នុងថ្ងៃពុធសប្តាហ៍នេះថា ការលក់រាយរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ១.១ភាគរយនៅក្នុងខែធ្នូឆ្នាំមុន ចំពេលអតិផរណាកំពុងបន្តកើនឡើងផងដែរ។ ការធ្លាក់ចុះនៅក្នុងខែធ្នូ គឺជាការធ្លាក់ចុះដ៏ធំបំផុតប្រចាំខែចាប់តាំងពីខែធ្នូ ឆ្នាំ ២០២១។
សរុបមក ភោជនីយដ្ឋាន និងអ្នកលក់រាយរបស់សហរដ្ឋអាមេរិកបានរាយការណ៍ពីការលក់មានទឹកប្រាក់ ៦៧៧.១ពាន់លានដុល្លារកាលពីខែមុន ដែលជាការធ្លាក់ចុះ ១.១ភាគរយ បើធៀបនឹងខែវិច្ឆិកា មានចំនួន ៦៨៥ពាន់លានដុល្លារ។ បរិមាណនោះមានការធ្លាក់ចុះពីមួយខែទៅមួយខែជាលើកទីពីរជាប់ៗគ្នា៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។