សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានឯករាជ្យភាពពិតប្រាកដ អត់មានចំណុះអ្នកណាទេ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមានឯករាជ្យភាពពិតប្រាកដ អត់មានចំណុះអ្នកណាទេ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ មន្ទីរពេទ្យជាតិតេជោសន្ដិភាព នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងសំណេះសំណាលជាមួយកម្មករសំណង់ នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះ ប្រមាណ ១,២០០នាក់។
សម្ដេចតេជោ បានថ្លែងព្រមានចំពោះអ្នកដែលចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងដោយប្រទេសវៀតណាមថា ប្រយ័ត្នជាប់គុក ហើយសម្តេចបានបញ្ជាក់ថា កម្ពុជាមានឯករាជ្យភាពពិតប្រាកដ អត់មានចំណុះអ្នកណានោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលសម្តេចបានចុះមកសំណេះសំណាលនៅក្នុងពេលនេះ គឺជាការបម្រើទៅដល់ប្រជាពលរដ្ឋខ្មែរដ៏ពិតប្រាកដ ទាក់ទងនឹងវិស័យសុខាភិបាល ក៏ដូចជាការដោះស្រាយបញ្ហាជាតិផ្សេងៗទៀតផងដែរ៕ ដោយ វណ្ណលុក