រដ្ឋមន្រ្តីក្រសួងផែនការ ប្រកាសផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផលបឋមជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២១
ភ្នំពេញ ៖ ពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផលបឋមជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២១ដែលរៀបចំឡើងដោយក្រសួងផែនការ ក្រោមវត្តមាន ឯកឧត្តមកិត្តិសដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងផែនការ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នៅណ្ឋាគារភ្នំពេញ។
លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយក វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បញ្ជាក់ថា ការធ្វើជំរឿនសេដ្ឋកិច្ចឆ្នាំ២០២១ គឺជាប្រតិបត្តិការស្ថិតិដ៏ធំមួយដែលអាចសម្រេចបានដោយ មានការឧបត្ថម្ភគាំទ្រ និង សហការយ៉ាងជិតស្និទ្ធពីគ្រប់អង្គភាពទាំងអស់។ សម្រាប់អនុវត្តធ្វើការសម្ភាសន៍ គ្រប់បណ្តា អង្គភាព សេដ្ឋកិច្ច នៅទូទាំង២៥ រាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដោយបានបញ្ចប់ការងារ ជោគជ័យ។
ឯកឧត្តម កិត្តិសដ្ឋាបណ្ឌិត ឆាយ ថន មានប្រសាសន៍ថាក្នុងដំណើការអនុវត្តគម្រោងអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០២១ គឺត្រូវបានផ្អែក លើស្មារតីនៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ជាមួយអង្គភាព មន្ទីរផែនការរាជធានីខេត្តទាំង២៥ និងដៃគូអភិវឌ្ឍន៍ដទៃទៀត សម្រាប់អនុវត្តប្រមូលទិន្នន័យពី ភូមិ មណ្ឌលអង្កេត ដែលមានគ្រួសារសំណាកគំរូជាង ១០,០០០(មួយម៉ឺន)គ្រួសារ ហើយនឹង ត្រូវបានអនុវត្តធ្វើអង្កេតក្នុងរយៈពេលពីរឆ្នាំម្តងចាប់ពីឆ្នាំ២០១៩តទៅ ដោយបានអនុលោមតាម ខ្លឹមសារលិខិតណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោល បំណងធ្វើបច្ចុប្បន្នភាពទិន្នន័យស្ថិតិសេដ្ឋកិច្ច សង្គមកិច្ច ដែលមានគុណភាព និងប្រសិទ្ធភាព- ខ្ពស់ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការប្រើប្រាស់ទិន្នន័យរបស់ ក្រសួង-ស្ថាប័ន និងអង្គការជាតិ អន្តរជាតិពាក់ព័ន្ធ សម្រាប់ធ្វើជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាពកម្ពុជា ការកាត់បន្ថយនិងការលុបបំបាត់ភាពក្រីក្រនៅកម្ពុជា គណនាផលិតផលក្នុងស្រុក សរុប (គណនេយ្យជាតិ), វិភាគអំពីស្ថានភាពសន្តិសុខស្បៀង, គណនេយ្យជាតិនៃការបង្វែរផ្ទេរ ក្នុងសេដ្ឋកិច្ចតាមជំនាន់, ភាគលាភប្រជាសាស្ត្រ និងឱនភាពតាមវដ្ដជីវិត។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា, វិស័យឯកជន, អង្គការមិនមែនរដ្ឋាភិបាល, អ្នកស្រាវជ្រាវតាមគ្រឹះស្ថានសិក្សាអប់រំ សេដ្ឋវិទូ អ្នកវិភាគ និងនិសិ្សតសាកលវិទ្យាល័យ ក៏ប្រើប្រាស់លទ្ធផលទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងដែនវិជ្ជាជីវៈរបស់ខ្លួន ដើម្បីស្វែងយល់ និងវិភាគអំពីស្ថាន ភាពសង្គមសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។
ឯកឧត្តម ទេស រដ្ឋមន្រ្តីបានមានប្រសាសន៍ទៀតថា នៅក្នុងអំឡុងឆ្នាំ២០២១ ដែលបានពីការធ្វើសម្ភាសន៍គ្រួសារសំណាកគំរូ សម្រាប់ឆ្លើយ តបទៅនឹងតម្រូវការទិន្នន័យចាំបាច់ដែលកើនឡើងជាលំដាប់របស់អ្នកប្រើប្រាស់ពីបណ្តាក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា សហគមន៍ជាតិ និងអន្តរជាតិ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះនៃធាតុ ចូលក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច បរិស្ថាន និងសង្គមឱ្យកាន់តែប្រសើរ។ លើសពីនេះ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ដែលមាននាយកដ្ឋានស្ថិតិសេដ្ឋកិច្ចជា សេនាធិការ បានសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក (WPF) ក្នុងការធ្វើរបាយ- ការណ៍វិភាគនិន្នាការសន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភ ដោយប្រើប្រាស់ស៊េរីទិន្នន័យ អង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជា និង របាយការណ៍លទ្ធផលអង្កេតសេដ្ឋកិច្ច-សង្គមកិច្ចកម្ពុជា ឆ្នាំ ២០២១ គឺជាសមិទ្ធិផលទិន្នន័យស្ថិតិថ្មីមួយទៀត នៅក្នុងវិស័យអភិវឌ្ឍន៍ប្រព័ន្ធស្ថិតិជាតិ និង អនុលោមតាមច្បាប់ស្តីពីស្ថិតិដែលនាំឱ្យមានទិន្នន័យកាន់តែសំបូរបែប អាចឆ្លើយតបទៅនឹងតម្រូវការ របស់អ្នកប្រើប្រាស់នៅក្នុងតំបន់ សហគមន៍ជាតិ និងអន្តរជាតិ ដោយមានសូចនាករគាំទ្រដល់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs)ឆ្នាំ២០៣០ ក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ចនៅ កម្ពុជា ៕
អ៊ិត រ៉ាវុធ