គណបក្សប្រជាជនកម្ពុជាពុំអាចទទួលយកបានជាដាច់ខាតនូវការប្រមាថកាតទាននិងការចោទប្រកាន់ទាំងបំពានរបស់គណបក្សភ្លើងទៀន
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាធ្វើការគូសបញ្ជាក់ថា សេចក្ដី ថ្លែងការណ៍កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ របស់ គណបក្ស ភ្លើងទៀន បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា ដែល ជា គណបក្ស កំពុងកាន់អំណាចនៅកម្ពុជា។ គណបក្សប្រជាជន កម្ពុជា ពុំអាចទទួលយកបានជាដាច់ ខាតនូវការប្រមាថ កាតទាន និងការចោទប្រកាន់ទាំងបំពានរបស់គណបក្ស ភ្លើងទៀន។ គណបក្សប្រជាជនកម្ពុជានឹងធ្វើអ្វីៗ ទាំងអស់តាម ច្បាប់ ដើម្បីការពារខ្លួនមិនឱ្យគេរំលោភបំពានបានឡើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្ស ប្រជាជន កម្ពុជា នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។
សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា បាន បញ្ជាក់ថា តាមរយៈសេចក្ដីថ្លែងការណ៍ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន បានធ្វើឱ្យ ប៉ះពាល់ធ្ងន់ ធ្ងរបំផុតដល់ភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូររបស់ គណបក្ស ប្រជាជន កម្ពុជា ដែល ជាគណបក្សកំពុងកាន់អំណាចនៅ កម្ពុជា។ ក្នុងបរិការណ៍នេះ គណបក្សប្រជាជនកម្ពុជាចេញ សេចក្ដីថ្លែងការណ៍ដូចតទៅ ៖
១-ក្នុងនាមជាគណបក្សកាន់អំណាចដោយស្របច្បាប់ តាម លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស គណបក្សប្រជាជនកម្ពុជា បានគោរពយ៉ាងម៉ឹងម៉ាត់នូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងច្បាប់ជាធរមាន ដើម្បីគ្រប់គ្រងដឹកនាំប្រទេស ដែលធ្វើឲ្យប្រជាជនទូទៅ មាន សិទ្ធិសេរីភាពគ្រប់បែបយ៉ាង មានសុខសន្តិភាព សុវត្ថិភាព និងទទួលបានមនុញ្ញផលគ្រប់គ្នាពីការ រីកចម្រើនរបស់ ប្រទេសជាតិ។
២-គណបក្សប្រជាជនកម្ពុជា ពុំអាចទទួលយកបានជាដាច់ខាត នូវការប្រមាថកាតទាន និងការចោទប្រកាន់ទាំងបំពានរបស់ គណបក្សភ្លើងទៀន។ គណបក្សប្រជាជនកម្ពុជានឹងធ្វើអ្វីៗ ទាំងអស់តាមច្បាប់ ដើម្បីការពារខ្លួនមិនឱ្យ គេរំលោភបំពាន បានឡើយ។
៣-គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងរាល់ចំណាត់ ការរបស់រាជរដ្ឋាភិបាល និង អាជ្ញាធរមានសមត្ថកិច្ច ចំពោះ គ្រប់បុគ្គលបានប្រព្រឹត្តល្មើសច្បាប់ ដែលត្រូវតែទទួល ទោសទណ្ឌតាម ការកំណត់នៃច្បាប់ ដែលគ្រប់ប្រទេសនៅ ក្នុងពិភពលោកក៏អនុវត្តដូចគ្នានេះដែរ។
៤-គណបក្សប្រជាជនកម្ពុជា ចូលរួមយ៉ាងសកម្មជាមួយបណ្តា គណបក្សនយោបាយ និង គ្រប់មជ្ឈដ្ឋានក្នុងសង្គម ដើម្បីពង្រឹង បរិយាកាសនយោបាយឱ្យបានល្អប្រសើរបំផុត សំដៅធានាឱ្ ការ បោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្ត ទៅដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌។ គណបក្ស ប្រជាជនកម្ពុជា សូមអំពាវនាវដល់ជនរួមជាតិទាំងអស់ រួបរួមសាមគ្គីគ្នាជុំវិញរាជរដ្ឋាភិបាល ក្រោមដំបូល នៃរដ្ឋធម្មនុញ្ញ និងក្រោមម្លប់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ដើម្បីការពារ សន្តិភាព និងបន្តអភិវឌ្ឍប្រទេសជាតិ៕
ដោយ៖ វណ្ណលុក