ទំនិញឡេីងថ្លៃស្ទេីគ្រប់មុខក្នុងរយៈពេល២-៣ថ្ងៃ មុនឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម ខិតជិតមកដល់
ភ្នំពេញ ៖ នៅក្នុងរយៈពេល ២ទៅ៣ថ្ងៃមកនេះ តម្លៃទំនិញជាច្រេីន ដែលពាក់ព័ន្ធទៅនិង គ្រឿងរណ្ដាប់សែន ចូលឆ្នាំប្រពៃណីចិន និងវៀតណាម គឺមានការឡេីងថ្លៃស្ទេីតែពាក់កណ្ដាល ខណៈបងប្អូនប្រជាពលរដ្ឋជាច្រេីនបាននាំគ្នាសម្រុកមកទិញដេីម្បីទុកសម្រាប់ប្រារព្វពិធីនៅថ្ងៃទី២១ និង២២,២៣,២៤ មករា ២០២៣ ខាងមុខ ។
គួរឱ្យកត់សម្គាល់ឃេីញថា នៅតាមបណ្ដារផ្សារនានា ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៨ និង១៩ ខែមករា ឆ្នាំ ២០២៣នេះ បងប្អូនប្រជាពលរដ្ឋទាំងអ្នកលក់ និងអ្នកទិញ ភាគច្រើនគឺផ្ដោតលើការទិញគ្រឿងដង្វាយផ្សេងៗសម្រាប់ការសែនព្រេន ជាពិសេស ការតុបតែងផ្ទះសំបែង នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ និង ២២-២៣-២៤ ខែមករា ឆ្នាំ២០២៣ ខណៈនៅថ្ងៃសៅរ៍ ទី២១ គឺជាថ្ងៃសែន ធំតែម្ដង ។
តែអ្វីដែលកត់សម្គាល់ជាងគេនោះគឺ ម្ហូបអាហារ នុំចំណី ផ្លែឈើ ក្រដាសប្រាក់សម្រាប់ដុត អំពៅខ្មៅ ដើមអង្គាសីល និងគ្រឿងដង្វាយផ្សេងៗ ត្រូវបានឡេីងថ្លៃជាងថ្ងៃធម្មតា ៕ដោយ ៖ ជីម ភារ៉ា