នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច និងប្រើអំពើហឹង្សា

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌ បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទំងន់ទោស ដោយសារប្រើអំពើហឹង្សា ( ឆក់ទូរសព័្ទ ) នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១២ នៅចំនុចបណ្តោយ ផ្លូវ៩០៧ កែងផ្លូវ១០៣(ផ្សារសាំហាន់)ក្រុម៤ ភូមិបាក់ទូក សង្កាទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ចេង វិទូ ភេទប្រុស អាយុ ៣១ឆាំ្ន មុខរបរកម្មករ មានទីលំនៅក្រុមហ៊ុនការរ៉េម ភូមិទួលពពែ ផ្លូវ៥៩៨ សងា្កត់ទួលសងែ្ក២ ។ ជនសង្ស័យឈ្មោះ ឈឹម សារ៉ាវុធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិមិត្តភាពសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ឃាត់ខ្លួន ។ សំភារះដកហូតរួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាC125ពណ៍ខ្មៅស្លាកលេខភ្នំពេញ 1GV.4506 (របស់ជនសង្ស័យ), ទូរសព័្ទ ០១គ្រឿង ។ សម្ភារបាត់បង់មាន៖ ទូរសព្ទ័ ០១គ្រឿង ។

សមត្ថកិច្ច បានបន្តថា នៅថ្ងៃខែឆ្នាំខាងលើ ជនរងគ្រោះកំពុង បើកម៉ូតូផាស្អាប់ដឹកការ៉េមឱ្យក្រុមហ៊ុន ចេញពីផ្លូវ៥៩៨ ភូមិទួលពពែ សងា្កត់ទួលសងែ្ក២ មកឈប់ដាក់ការ៉េមឱ្យម៉ូយនៅផ្លូវខាងកើតផ្សារសាំហាន់ ស្រាប់តែមានជនសង្ស័យចំនួន ០២នាក់ជិះម៉ូតូ ០១គ្រឿងម៉ាកសង់ពណ៍ខ្មៅមកឈប់ក្បែរ រួចធើ្វសកម្មភាពឆក់ទូរសព្ទ័ពីជនរងគ្រោះទុកនៅលើម៉ូតូផាស្អាប់ នៅចំណុចកើតហេតុខាងលើ បានសំរេច ហើយក៏ជិះម៉ូតូរត់គេចខ្លួន ត្រូវជនរងគ្រោះស្រែកចោរៗផ្អើលដល់អ្នកជិតខាង និងកំលាំងសមត្ថកិច្ច ចេញជួយអន្តរាគមន៍ឃាត់ជនសង្ស័យម្នាក់។ ចំណែកជនសង្ស័យម្នាក់ទៀត បានយកទូរសព័្ទជនរងគ្រោះ រត់គេចខ្លួនបាត់ ។

បច្ចុប្បន្ន កម្លាំងនគរបាលខណ្ឌ បានបន្តស្រាវជ្រាវរកបក្ខពួក និងទួរស័ព្ទជនរងគ្រោះ និងកសាងសំណុំរឿង ចាត់ការតាមតាមនិតិវិធី ៕ ដោយ ស៊ូ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner