ដើមឆ្នាំ២០២៣ ចាប់ផ្តើមជាមួយជោគជ័យថ្មីមួយ នៃនយោបាយការបរទេសរបស់កម្ពុជា (Video Inside)

អត្ថបទដោយ៖
Apsara Net

រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបើកឆាកនយោបាយការទូតដើមឆ្នាំ២០២៣ ដោយបង្ហាញជោគជ័យយ៉ាងត្រចះត្រចង់ តាមរយៈដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រមួយទៅកាន់សាធារណរដ្ឋម៉ាល់ឌីវ។ កម្ពុជានិងប្រទេសម៉ាល់ឌីវ ទោះបីមានចំណងការទូតរវាងគ្នារយៈពេល២៨ឆ្នាំក៏ដោយ, ប៉ុន្តែដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់សម្តេចតេជោ ហ៊ុន សែន រវាងពីថ្ងៃទី១៥ដល់១៧មករាឆ្នាំ២០២៣ គឺជាដំណើរទស្សនកិច្ចជាលើកដំបូង បង្អស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាការចាប់ផ្តើមបើកឆាកដ៏ជោគជ័យមួយ នៃឆ្នាំ២០២៣ របស់នយោបាយការបរទេសកម្ពុជាផងដែរ។ អប្សរាណិតមានបទវិចារណកថា មួយក្រោមចំណងជើងថា «ដើមឆ្នាំ២០២៣ ចាប់ផ្តើមជាមួយជោគជ័យថ្មីមួយ នៃនយោបាយការបរទេសរបស់កម្ពុជា»

ads banner