ថ្នាក់ដឹកនាំខេត្តកំពត អញ្ជើញ ដោះស្រាយ បញ្ហាវិវាទ ក្រៅប្រព័ន្ធ តុលាការ មកពី ៦ឃុំ ក្នុងស្រុក កំពង់ត្រាច ខេត្តកំពត

ខេត្តកំពត ៖ ឯកឧត្តមបណ្ឌិត ម៉ៅធនិន អភិបាលខេត្ត ថ្លែងថា របស់ លុយកាក់ ដីធ្លី មិនមានតម្លៃទេ អ្វីដែល មានតម្លៃបំផុតនោះគឹ ទឹកចិត្ត និងស្នាមញញឹម ការគោរព ការសណ្តោសគ្នា មនុស្សដែលមានការសណ្តោសច្រើន យោគយល់ច្រើន មនុស្សនោះហើយដែលមានតម្លៃ គ្រប់គ្រាន់ ថាជាមនុស្ស ។

សម័យមហានគ ៥រយឆ្នាំ យើងមិនដែលបានសុខទេ ប៉ុន្តែពេលនេះ ក្រោមគោលនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន ដោយសម្តេចបានយកជីវិត ទៅប្តូរយ៉ាងលំបាក នោះយើងទទួលបាននូវភាពសុខសាន្តបំផុត គឺសុខសន្តិភាពយ៉ាងពេញលេញ ទូទាំងបនរទេស និងការអភិវឌ្ឍន៍ ផងដែរ ។ ចំណែក ពុកម៉ែ បងប្អូនយើងវិញ មានការលះបង់តិចតួច មានទំនាស់តិចតួចក្នុងគ្រួសារ ឬក៍នៅភូមិផង របងជាមួយ យើងត្រូវតែមានការលើកលែង ឲ្យគ្នាទៅវិញ ទៅមក នេះហើយដែលជាបញ្ហាសំខាន់ណាស់សម្រាប់យើង ដែលយើងកំពុងតែជ្រកក្រោមឆ័ត្រ ក្រោមម្លប់ នៃសន្តិភាព ។

ឯកឧត្តម អភិបាលខេត្តបានបន្តថាយន្តការដែលត្រូវប្រើ ក្នុងការដោះស្រាយ ក្នុងថ្ងៃនេះ មានពីរ គឺ ៖
១- ក្នុងនាម ឯកឧត្តមជាអភិបាលខេត្តក្នុងនាមជាប្រធានគណ: កម្មការសុរិយោដីខេត្ត ក្នុងនានជាប្រធានគណ:កម្មការសុយោដីរដ្ឋ និងក្នុងនាមជាប្រធានគណៈកម្មការរៀបចំដែនដី នៅក្នុងខេត្ត ឯកឧត្តមមានសិទ្ធ និងអំណាចគ្រប់គ្រាន់ ក្នុងការបញ្ចប់រាល់បញ្ហានិងវិវាទដីធ្លី ជូនពុកម៉ែ បងប្អូនយើងនៅទីនេះ នៅពេលដែលយើងមានការសណ្តោសគ្នា និងយោគយល់គ្នា ហើយសុំជំរាបថា ក្រោយពីយើងបាន យោគយល់គ្នា និងដោះស្រាយគ្នាហើយ នោះអ្នកដែលមកជាមួយ ឯកឧត្តម គឺមានគ្រប់ជំនាញទាំងអស់ ដើម្បីអនុវត្ត នូវយន្តការក្នុងការដោះស្រាយ ។

ទី២-យើងនឹងដោះស្រាយទៅតាមឋានានុក្រម នៃគ្រួសារ នៅខេត្តយើងនេះ មានប្រជាពលរដ្ឋ៧០មុឺននាក់ ស្មើ ១៧មុឺនគ្រួសារ មាន កូនមួយ បងមួយ ចៅមួយ ដែលមានតួនាទី ជាអភិបាលខេត្ត និងជាប្រធានគណបក្យប្រជាជនប្រចាំ ខេត្តនេះនៅគ្រប់គ្រួសារ ដូច្នេះមានអ្វីដែលត្រូវលំបាកនោះ ដោយលោកបានរួមសុខរួមទុក្ខ ជាមួយពុកម៉ែបងប្អូន ដើម្បីដោះស្រាយ គ្រប់បញ្ហាជូនគ្រួសារដោយប្រើយន្តការ ច្បាប់ ជាចំបងដើម្បីដោះស្រាយ ។

សូមបញ្ជាក់ថា ករណីវិវាទដែលត្រូវដោះស្រាយ នៅថ្ងៃទី ១៩ ខែមករាឆ្នាំ២០២៣នេះ មានចំនួន ២៥ករណីដែលមកពីឃុំចំនួន៦ ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ៕ Sila Sarin

ads banner