ការលក់ម៉ូតូ នៅវៀតណាម កើនឡើងដល់ជាង ១២០%

ហាណូយ៖ សមាជិកនៃសមាគមក្រុមហ៊ុនផលិតម៉ូតូវៀតណាម ហៅកាត់ថា V A M M បានលក់ម៉ូតូក្នុងស្រុកជាង៣ លានគ្រឿង កាលពីឆ្នាំ២០២២ កើនឡើង ១២០.៥% ធៀបនឹងឆ្នាំ២០២១។

នៅប្រទេសវៀតណាម ជាមធ្យម ម៉ូតូប្រមាណ៦ គ្រឿងត្រូវបានលក់ ជារៀងរាល់នាទី ក្នុងកំឡុងឆ្នាំ ២០២២ ដោយការលក់មានចំនួន ច្រើនជាងការលក់រថយន្ត ក្នុងស្រុកដូចគ្នា ដល់ទៅជិត ៦ដងច្រើន។

សមាជិក V A M M បានប្រកាសពីការលក់ម៉ូតូប្រហែល ៧៥៣,៦០០ គ្រឿងក្នុងត្រីមាសទី ១ ហើយមានជាង ៦៥៥,៤០០ គ្រឿងក្នុងត្រីមាសទីពីរ និងមានជិត ៧៦២, ២០០គ្រឿ នៅត្រីមាសទី ៣ និងប្រហែល ៨៣២,០០០ គ្រឿងក្នុងត្រីមាសទី ៤ ដែលរាល់ត្រីមាសនីមួយៗ សុទ្ធតែបង្ហាញពីកំណើន ប៉ុន្តែគ្រាន់តែថា ត្រីមាសទី៣ និងទី៤ នៃឆ្នាំ២០២២ មានកំណើនយ៉ាងខ្លាំង។

សមាគមន V A M M មានសមាជិកចំនួនប្រាំនាក់ រួមានទាំង ហុងដា (Honda), យ៉ាម៉ាហា (Yamaha) និង ស៊ុស៊ុគី (Suzuki) ផងដែរ ។ ម៉ាកដែលមិនមែនជាសមាជិក មានចំនួន៧ផ្សេងៗទៀត រួមមានទាំង មានដូចជា ឃ្យីមខូ (Kymco) និង កាវ៉ាសាគី (Kawasaki) ជាដើម៕ ប្រភពពី VNexpress ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner