ប្រជាពលរដ្ឋកំពុងសម្រុកទិញគ្រឿងរណ្ដាប់សែន នៅតាមផ្សារនានា ដេីម្បីត្រៀមលក្ខណៈប្រារព្ធពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម ចាប់ពីស្អែកនេះតទៅ

ភ្នំពេញ ៖ ជាទំនៀមទំលាប់សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកាត់ខ្សែស្រឡាយចិន និងវៀតណាម បាននាំគ្នាសម្រុកទិញគ្រឿងរណ្ដាប់សែន ម្ហូបអាហារ និងសម្ភារៈ ដេីម្បីទុកសម្រាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម នៅថ្ងៃទី២១ មករា ២០២៣ ស្អែកនេះ ។

ជាក់ស្ដែងនៅតាមផ្សារនានា ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៣នេះ បងប្អូនប្រជាពលរដ្ឋទាំងអ្នកលក់ និងអ្នកទិញ ដែលភាគច្រើនផ្ដោតលើការទិញគ្រឿងដង្វាយផ្សេងៗសម្រាប់ការសែនព្រេន ជាពិសេស ការតុបតែងផ្ទះសំបែង នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២-២៣-២៤ ខែមករា ឆ្នាំ២០២៣ ខណៈនៅថ្ងៃសៅរ៍ ទី២១ គឺជាថ្ងៃសែន ធំតែម្ដង ។

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម គឺជាជំនឿរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាប់ជាខ្សែស្រឡាយ និងគោរពប្រតិបត្តិនូវជំនឿផ្សេងៗជាច្រើន ក្នុងនោះរួមមាន៖ បិទយ័ន្តមុខផ្ទះ លោតម៉ុងសាយ ការសែនព្រេនមានម្ហូបអាហារ នំចំណី ផ្លែឈើតាមចំណង់ចំណូលចិត្ត ដុតក្រដាស អុជធូប នៅព្រះវិហារ យកអំពៅខ្មៅ ស្លឹកមានចូលផ្ទះ និងដាក់តាំងដើមអង្គាសីលនៅក្នុងផ្ទះ ជាពិសេសនោះ គឺមានដំណមជាច្រើន ក្នុងរយៈពេលបីថ្ងៃ មិនត្រូវធ្វើឱ្យមានការល្អក់កករ នាំឱ្យប៉ះពាល់ដល់មង្គល និងសិរីសួរស្តីឆ្នាំថ្មីនោះឡើយ៕ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner