ថៃរំពឹងថា បានចំណូលជាង ៥០០លានដុល្លារ ពីទេសចរបរទេស ក្នុងបុណ្យចូលឆ្នាំចិន

អាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ការធ្វើដំណើរក្នុងប្រទេសថៃ អំឡុងពេលពិធីបុណ្យចូលឆ្នាំចិន ត្រូវបានរំពឹងថា នឹងរកចំណូលសរុបបានប្រហែល ២១.២ ពាន់លានបាត ឬ ប្រមាណជិត៦៤០លានដុល្លារអាមេរិក សម្រាប់ចាក់បញ្ជូលទៅក្នុងសេដ្ឋកិច្ចថៃ ដោយក្នុងនោះ ភ្ញៀវបរទេស គឺគ្របដណ្តប់ ជាង៥០០លានដុល្លារ។

ក្នុងចំណោមចំណូលទេសចរណ៍ អំឡុងបុណ្យចូលឆ្នាំចិន នាឆ្នាំ២០២៣នេះ មានការការប៉ាន់ប្រមាណថា ទំហំ ១៦.៦ ពាន់លានបាត ឬជាង៥០០លានដុល្លារ បានពីភ្ញៀវទេសចរបរទេស។

ប្រធាន អាជ្ញាធរទេសចរណ៍ថៃ លោក យុត្ថាសាក់ ស៊ូប៉ាសន (Yuthasak Supasorn) បាននិយាយថា ភ្ញៀវទេសចរបរទេសប្រហែល ជិត៥៩ម៉ឺននាក់ ត្រូវបានគេរំពឹងថា បាននិងកំពុងមកលេងប្រទេសថៃ នៅចន្លោះថ្ងៃទី ១៩ខែមករា ដល់ថ្ងៃទី២៧ ខែមករា ពោលគឺកើនឡើង១,៦២២% បើធៀបនឹងបុណ្យចូលឆ្នាំចិនឆ្នាំមុន។

លោក យុត្ថាសាក់ បានបន្តថា ចំនួនភ្ញៀវទេសចរក្នុងស្រុក ឆ្នាំនេះ មានចំនួន ៤១% នៃចំនួនសរុប ក្នុងអំឡុងពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ហើយចំណូលមាន ៤៤%។ ភ្ញៀវបរទេសភាគច្រើនត្រូវបានគេរំពឹងថា នឹងមកពីអាស៊ីបូព៌ា និងអាគ្នេយ៍ ៕ ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner