ជនជាតិចិន ជ្រើសរើសអាហារសែនបែបណា ដែលនាំជោគសិរី ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៣នេះ គឺជាថ្ងៃសែនបុណ្យចូលឆ្នាំចិន ហេតុនេះជនជាតិចិន ពិសេសបងប្អូនខ្មែរដែលជាប់សែស្រឡាយចិន តែងត្រៀមរួចជាស្រេចហើយ នូវចំណីចំណុក គ្រឿងភេសជ្ជៈ ជាដើម សម្រាប់ទុកសែនម្ចាស់ទឹកម្ចាស់ដី និង ជីដូនជីតា នៅថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់គេ។

តើអាហារសម្រាប់សែនចូលឆ្នាំចិនបែបណា ដែលជួយឱ្យទទួលជោគលាភ និងមានសិរីសួរស្តីបំផុត ៖ ជាទូទៅក្នុងថ្ងៃបុណ្យចូលឆ្នាំឈានចូលមកដល់ជនជាតិចិន និងបងប្អូនកម្ពុជាសែស្រឡាយចិនតែងត្រៀមរៀបចំ ចំណីអាហារ គ្រឿងភេសជ្ជៈ ផ្លែឈើ ជាដើមសម្រាប់ទុកសែនបុណ្យចូលឆ្នាំថ្មីដើម្បីឱ្យមានជោគសំណាង និងសិរីសួរស្តីដល់ក្រុមគ្រួសាររបស់គេ។

សម្រាប់ថ្ងៃសែនបុណ្យចូលឆ្នាំចិននាឆ្នាំនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២១ ខែ មករា ឆ្នាំ២០២៣។ចំណែកថ្ងៃបុណ្យចូលឆ្នាំមាន៣ថ្ងៃទៀតពោលគឺ នៅថ្ងៃទី ២២, ២៣និង២៤ខែមករា ឆ្នាំ២០២៣។

ចំណែក ចំណីអាហារដ៏សំខាន់ សម្រាប់សែនក្នុងថ្ងៃបុណ្យចូលឆ្នាំនេះមានដូចជា សាច់សត្វ សម្លរ ផ្លែឈើ បង្អែម ក្នុងមួយមុខ៣ប្រភេទ ឬ៥ប្រភេទ។ក្រៅពីនេះក៏មានគ្រឿងស្រវឹង តែ បាយ និងក្រដាសមាស ក្រដាសប្រាក់ ជាដើម។

*ពេលព្រឹកសែន ម្ចាស់ទឹកម្ចាស់ដី ជំនាងផ្ទះឬចិនហៅថាទីជុយអៀ ។ អំឡុងពេលព្រឹកក្នុងថ្ងៃបុណ្យចូលឆ្នាំចិនគេតែងសែនម្ចាស់ទឹកម្ចាស់ដី ទេវតាចង្រ្កាន និងទេវតាមុខផ្ទះជាដើម ។ សម្រាប់អាហារដែលភាសាចិនហៅថាសាសែ ហើយសំខាន់មិនអាចខ្វះបានមានដូចជា សាច់ជ្រូក ទា មាន់ ពងទា ដែលលាបពណ៌ក្រហម នំពងទា ជាដើម។ចំពោះផ្លែឈើមានដូចជា ក្រូចពណ៌ក្រហម ទំពាំងបាយជូ ផ្លែប៉ោមនិងក្រដាសមាស ក្រដាសប្រាក់។

*សែនជីដូនជីតា ចាប់ពីម៉ោងប្រមាណ៩ព្រឹកដល់ម៉ោងមិនលើសថ្ងៃត្រង់ជាអំឡុងពេលសែនជីដូនជីតា ។ សម្រាប់គ្រឿងសំណែនមានដូចជា ឈុតសាសែ អាហារ នំចំណី គ្រឿងភេសជ្ជៈ ។ ភាគច្រើនចំណីអាហារទាំងនេះមួយចំនួនគេច្រើនសែនអាហារតាមឪពុកម្តាយ ឬជីដូនជីតាចូលចិត្តបរិភោគកាលពីនៅរស់។

*សែនអំឡុងពេលរសៀលសម្រាប់ខ្មោចដែលគ្មានញាតិផៅសន្តាន
សម្រាប់ចំណីអាហារ ផ្លែឈើ គ្រឿងភេសជ្ជៈក៏មិនខុសប្លែកពីការសែនជីដូនជីតាប៉ុន្មានដែរ គ្រាន់តែយើងអាចដាក់បានតាមការចូលចិត្តប៉ុណ្ណោះ។

អត្ថន័យនៃសំណែនសម្រាប់បុណ្យចូលឆ្នាំចិន៖

សាច់ជ្រូក មានន័យដល់ភាពស្ថិតស្ថេរគង់វង្ស ហើយសម្រាប់ភាពធាត់របស់ជ្រូកក៏មានន័យដល់ការស៊ីស្រួលដេកស្រួលដែរ។
-មាន់ បញ្ជាក់ដល់របស់មានមង្គល២បែបគឺ សេមាន់បញ្ជាក់ដល់ជាមួយព្រះនាងម្ចាស់ ដែលមានន័យដល់របស់មង្គលនិងពណ៌ក្រហមរបស់សេមាន់ក៏បញ្ជាក់ដល់ភាពលូតលាស់ឈានទៅមុខនៃតួនាទីការងារដែរ។ដោយឡែកចំពោះការរងាវទៀងពេលវេលារៀងរាល់ព្រឹករបស់មាន់ក៏បញ្ជាក់ពីភាពយល់ដឹងពីការងារ។

-ថ្លើម ក្នុងភាសាចិនដែលបញ្ចេញសម្លេងថា”គួ”ដែលមានន័យទៅដល់”មន្រ្តី”ហេតុនេះហើយទើបគេចូលចិត្តសែនប្រភេទថ្លើមនៅថ្ងៃបុណ្យចូលឆ្នាំថ្មីនោះ។
-ត្រីបញ្ជាក់ពីភាពសំបូរសប្បាយក្នុងការហូបចុក ហើយការសែនត្រីក៏បញ្ជាក់ពីភាពសំបូរប្រាក់កាសសល់ហួសពីការចាយវាយ។

-បង្គារ បញ្ជាក់ពីអំណាចវាសនា។
-មឹកស្ងួត បញ្ជាក់ពីភាពមានចំណេះដឹង ហើយវាប្រៀបដូចជាការជូនពរឱ្យរៀនបានខ្ពង់ខ្ពស់ជាបណ្ឌិតឬអ្នកមានចំណេះដឹង។
-ក្រូចជាផ្លែឈើមិនអាចខ្វះបាទេដែលវាបញ្ជាក់ពីជោគវាសនា។
-ចេកមានអត្ថន័យដល់ទាញជោគលាភចូលផ្ទះនិងពិសេសឱ្យមានកូនចៅពេញផ្ទះ។
-ផ្លែប៉ោម មានន័យទៅដល់ ជោគល្អមានសេចក្តីសុខ និងសុខភាពរឹងមាំ។
-សារីមានន័យទៅដល់ប្រាក់កាសហូរចូលឬចាក់គរ។
-ទំពាំងបាយជូមានន័យទៅដល់ភាពស្រស់ស្អាត។-
-ម្នាស់ដែលមានពណ៌ក្រហមនោះត្រូវបានជនជាតិចិនចាត់ទុកថាជាពណ៌នាំជោគលាភនិងនាំសីរីមង្គលចូលផ្ទះ។

-នំគមមានន័យទៅដល់ពន្លឺភ្លឺថ្លានិងមានភាពរុងរឿង។-
-នំប៉ាវ មានន័យទៅដល់ខ្ចប់ជោគខ្ចប់លាភ។
-នំអាកោរមានន័យទៅដល់ភាពចម្រើនរុងរឿង និងរកស៊ីមានបាន។
-នំពងទាមានន័យដល់ភាពរុងរឿងនិងរកស៊ីរីកចម្រើនលូតលាស់ជាដើម ៕ រៀបរៀងនិងបកប្រែពីឯកសារបរទេស ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner