កូរ៉េខាងត្បូងនឹងទម្លាក់ចោល ការរឹតបន្តឹងការពាក់ម៉ាស់

សេអ៊ូល៖ អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយ កាលពីថ្ងៃសុក្រ ទី២០ ខែមករា ថា កូរ៉េខាងត្បូងនឹងទម្លាក់ច្បាប់ ដែលតម្រូវឱ្យប្រជាជនពាក់ម៉ាស់ នៅខាងក្នុងទីសាធារណៈភាគច្រើន ដោយបញ្ចប់ការរឹតបន្តឹងការរាតត្បាតដ៏សំខាន់ចុងក្រោយ របស់ប្រទេសនេះ ខណៈដែលករណី ឆ្លង COVID-19 ថយចុះ។

សម្រាប់ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ៣០ ខែមករា នឹងលែងជាកាតព្វកិច្ចក្នុងការពាក់ម៉ាស់មុខ នៅខាងក្នុងទីសាធារណៈភាគច្រើន លើកលែងតែការដឹកជញ្ជូនសាធារណៈ និងកន្លែងពេទ្យ។

អាណត្តិម៉ាស់បិទមុខ បានធ្វើឡើងតាំងពីខែតុលា ឆ្នាំ ២០២០ ហើយគឺជាការរឹតត្បិតមួយនៃការរាតត្បាតចុងក្រោយបង្អស់របស់ប្រទេសកូរ៉េខាងត្បូង ជាមួយនឹងច្បាប់ផ្សេងទៀត ចាប់ពីបម្រាមគោចរអាជីវកម្ម រហូតដល់ការឃ្លាតឆ្ងាយពីសង្គម បានធ្លាក់ចុះជាយូរមកហើយ។

ប្រទេសនេះនៅតែចាត់ទុកជាកាតព្វកិច្ច សម្រាប់អ្នកដែលទទួលបានការធ្វើរោគវិនិច្ឆយ ជាផ្លូវការថា មានជំងឺកូវីដ-១៩ ត្រូវនៅដាច់ដោយឡែកខ្លួនរយៈពេល ៧ ថ្ងៃ។

ប្រធានទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ លោក Jee Young-mee បាននិយាយថា “ការកែតម្រូវលើអាណត្តិ ម៉ាស់នៅខាងក្នុងទីសាធារណៈភាគច្រើន ជាកាតព្វកិច្ចនឹងត្រូវបានអនុវត្ត ចាប់ពីថ្ងៃច័ន្ទ ទី ៣០ ខែមករា បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី” ៕

ប្រភពពី CNA ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner