នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរសារធាតុញៀន ដកហូតបានក្រាមពណ៍សថ្លា ០៦កញ្ចប់

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី១៩ ខែ មករា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង ៣០ នាទី ត្រង់ចំណុចភូមិក្រោលគោ សង្កាត់ គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សូ រ៉ូហ្សា ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅក្នុង ផ្ទះលេខ១៩៦d ផ្លូវលំ ខណ្ឌ ពោធិ៍សែនជយ័ ក្រុង ភ្នំពេញ មុខរបរ បុគ្គលិកហាងកាហ្វេរ។ សម្ភារ:ដកហូតមានក្រាមពណ៍សថ្លា ចំនួន ០៦កញ្ចប់ និងថ្នាំគ្រាប់ចំនួន ២គ្រាប់ ។

បច្ចុប្បន្ន កំលាំងជំនាញខណ្ឌ បា ឃាត់ខ្លួនជនសង្សយ័បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ ស៊ូ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner