អនុប្រធានក្រុមការងារយុវជនគណបក្សស្រុកពញាក្រែក ជួបសំណេះសំណាល ប្រគល់សម្ភារៈ និងថវិកាដល់ យុវជនគណបក្សក្នុងរចនាសម្ព័ន្ធឃុំវាលម្លូរ ស្រុកពញាក្រែក

ត្បូងឃ្មុំ ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គឹម សន្តិភាព អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាក្រែក ទទួលបន្ទុកការងារយុវជន បានអញ្ជើញជួបសំណេះសំណាល និងផ្តល់សម្ភារៈ ថវិកាជូនដល់ក្រុមការងារយុវជនគណបក្សក្នុងរចនាសម្ព័ន្ធឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ឯកឧត្តម គឹម សន្តិភាព បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ប៉ា ម៉េងហុក ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំវាលម្លូរ និងក្រុមការងារយុវជនគណបក្សស្រុក ឃុំ យុវជនគណបក្សភូមិ យុវជនគណបក្សតាមសាខា ដែលតែងតែចូលរួមគ្រប់សកម្មភាពក្នុងការចុះជួយប្រជាពលរដ្ឋ និងចូលរួមផ្សព្វផ្សាយដល់យុវជនឲ្យមានឱកាសជួបជុំគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសពង្រឹងជាធ្លុងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង របស់យុវជននៅគ្រប់ជាន់ថ្នាក់ បានយ៉ាងល្អប្រសើរ ។

ឯកឧត្តម គឹម សន្តិភាព បានលើកទឹកចិត្តឲ្យក្រុមការងារយុវជនគ្រប់ជាន់ថ្នាក់ ក្នុងឃុំវាលម្លូរ ត្រូវពង្រឹង និងខិតខំអនុវត្តន៍ នូវរចនាសម្ព័ន្ធដឹកនាំ ការរៀបចំផែនការសកម្មភាពការងារ ការពង្រឹង និងពង្រីកសមាជិកបក្ស ឈានទៅបង្កើនសមាជិកបក្សទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍របស់គណបក្សគឺ រក្សាចាស់បង្កើនថ្មី ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ។

ឯកឧត្តម បាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី ប្រគល់ជូនឃុំវាលម្លូរ រួមមាន ៖អង្គរ ១តោន អាវ បក្ស និងមួក ៥០០ ទឹកត្រីខ ៤០យួរទឹកស៊ីអ៊ីវ ៤០យួរ មី ៤០កេស កំព្យូទ័រ ១គ្រឿង ក្រដាសA4 ៥ដុំ គណកម្មការបក្សឃុំរៀបចំកម្មវិធី ៥០ម៉ឺនរៀល សម្រាប់ក្រុមការងារយុវជនបក្សធ្វើសកម្មភាព ១លានរៀល និងថវិការចំនួន២លានរៀល សម្រាប់គ្រួសារក្រីក្រ ៤០គ្រួសារ។

ឯកឧត្តម គឹម សន្តិភាព និង ឯកឧត្តម ប៉ា ម៉េងហុក ក៏បានប្រគល់ថវិកាសរុប ១១,៦៦០,០០០រៀល ជូនគណៈកម្មការបក្សឃុំ ស្មៀន គណៈកម្មការបក្សភូមិ គណៈកម្មការបក្សសាលាបឋមសិក្សា គណៈកម្មការបក្សប៉ុស្តិ បណ្ឌលសុខភាព ក្រុមយុវជនឃុំ សាខាបក្សភូមិ សកម្មជនភូមិដឹកជញ្ជូន និងប្រធានក្រុមបក្សផងដែរ៕ ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner