អាជ្ញាធរក្រុងព្រះសីហនុ ហាមចតយានយន្ត ឬរទេះលក់ដូរ នៅលើផ្លូវក្រាលថ្មក្រានីតសម្រាប់ថ្មើរជើងតាមបណ្ដោយឆ្នេរ

ព្រះសីហនុ៖​​ អាជ្ញាធរក្រុងព្រះសីហនុ បានចេញសេចក្តីសម្រេច ដោយមិនអនុញ្ញាតឱ្យចរាចរ-ចតយានយន្ត ឬរទេះលក់ដូរ នៅលើផ្លូវក្រាលថ្មក្រានីតសម្រាប់ថ្មើរជើងតាមបណ្ដោយឆ្នេរ និងនៅលើឆ្នេរខ្សាច់ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុឡើយ ដោយចាត់ទុកថា ការចតយានយន្តនោះធ្វើឱ្យប៉ះពាល់ដល់ សណ្តាប់ធ្នាប់រៀបរយសាធារណៈ។

សេចក្តីជូនដំណឹងរបស់អភិបាលក្រុងព្រះសីហនុ លោក សរ កក្កដា ចុះថ្ងៃទី ១៩ ខែមករា ឱ្យដឹងថា កន្លងមក រដ្ឋបាលក្រុង សង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានចរាចរ-ចតយានយន្ត ឬរទេះលក់ដូរនៅ លើផ្លូវក្រាលថ្មក្រានីត សម្រាប់ ថ្មើរជើងតាមបណ្ដោយឆ្នេរ និងនៅលើឆ្នេរខ្សាច់ ដែលបណ្តាល ឱ្យបាត់បង់ សណ្តាប់ធ្នាប់ របៀបរៀបរយ ខូចផ្លូវក្រានីត និងធ្វើឱ្យ ប៉ះពាល់ដល់សុវត្ថិភាពភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត នៅ តាមតំបន់ឆ្នេរសាធារណៈនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
សេចក្តីជូនដំណឹងនេះបន្តថា ដើម្បីពង្រឹងការរៀបចំ សណ្តាប់ ធ្នាប់របៀបរៀបរយ រក្សានូវសោភ័ណភាពតំបន់ឆ្នេរ និងធានា សុវត្ថិភាពជូនភ្ញៀវទេសចរ រដ្ឋបាលក្រុងព្រះសីហនុមិនអនុញ្ញាត ឱ្យមានការចរាចរ-ការចតយានយន្ត ឬរទេះលក់ដូរ នៅលើផ្លូវ ក្រាលថ្មក្រានីតសម្រាប់ថ្មើរជើងតាមបណ្តោយឆ្នេរ និងនៅលើឆ្នេរ ខ្សាច់ ជាដាច់ខាត។
បើតាមសេចក្តីជូនដំណឹងនេះ សង្កត់ធ្ងន់ថា៖« ក្នុងករណីពិនិត្យ ឃើញមានសកម្មភាពចរាចរ-ចតយានយន្ត ឬរទេះលក់ដូរនៅ លើផ្លូវក្រាលថ្មក្រានីត សម្រាប់ថ្មើរជើងតាមបណ្ដោយឆ្នេរ ឬនៅលើឆ្នេរខ្សាច់ សមត្ថកិច្ចនឹងឃាត់ទុកយានយន្ត ឬរទេះលក់ដូរ ជាបណ្ដោះអាសន្ន និងតម្រូវឱ្យម្ចាស់យានយន្ត ឬម្ចាស់រទេះលក់ ដូរធ្វើការជួសជុលឡើងវិញ ក្នុងករណីមាន ការខូចខាតកម្រាល ថ្មក្រានីត»។

លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) ប្រចាំខេត្តព្រះសីហនុ បានសម្តែងការគាំទ្រចំពោះចំណាត់ ការ របស់អាជ្ញាធរក្រុងព្រះសីហនុ ដោយបន្ថែមថាបើមិនមាន ចំណាត់ការទាន់ពេលវេលាទេ វានឹងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ ធ្នាប់សាធារណៈ និង បាត់សោភ័ណភាពតំបន់ឆ្នេរ។
លោកថ្លែងថា ៖«តំបន់ឆ្នេរ មិនថានៅក្នុងខេត្តព្រះសីហនុ គឺជា របស់សាធារណៈ សម្រាប់លេងកម្សាន្ត មិនអាច ឱ្យមានបុគ្គល ឬជនណាមួយជិះម៉ូតូ ឡាន និងអូសរទេសលក់ដូរ អនាធិប តេយ្យបានទេ ព្រោះវាប៉ះពាល់ដល់ អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ»។
ទោះជាយ៉ាងណា លោក សុខ សុខុម ស្នើសុំឱ្យអាជ្ញាធរ ក៏ត្រូវតែ រៀបចំឱ្យមានទីតាំងសមរម្យសម្រាប់អាជីវករ លក់ដូរ
ផ្សេងៗនិងមានកន្លែងចតយានជំនិះសម្រាប់ភ្ញៀវទេចរឱ្យបានត្រឹមត្រូវផងដែរ បើមិនដូច្នោះទេ វានឹងនៅតែបង្កឱ្យមានអនាធិបតេយ្យ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈដដែល៕
ដោយ៖ យុទ្ធ វីរៈ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner