ចិននាំចូលប្រេងពីរុស្ស៊ីកើនឡើង ៨.២ភាគរយក្នុងឆ្នាំ ២០២២

ប៉េកាំង៖ ការនាំចូលប្រេងឆៅរបស់ចិនពីរុស្ស៊ីបានកើនឡើងជាង ៨ភាគរយនៅក្នុងឆ្នាំ ២០២២ បើធៀបនឹងឆ្នាំមុន ខណៈតួលេខនេះបង្ហាញថា មានការជួញដូរដ៏រឹងមាំរវាងប្រទេសទាំងពីរ សូម្បីតែបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក៏ដោយ។

អាជ្ញាធរគយចិនបានចេញផ្សាយទិន្នន័យឱ្យដឹងនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះថា ការនាំចូលប្រេងឆៅបានកើនឡើង ៨.២ភាគរយសម្រាប់បរិមាណ និង ៤៣.៩ភាគរយសម្រាប់តម្លៃ។ ការទិញប្រេងប្រភេទ LNG បានកើនឡើង ៤៣.៩ភាគរយសម្រាប់បរិមាណ និង ២.៤ដងសម្រាប់តម្លៃ។

ពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរបានកើនឡើងខ្ពស់បំផុតកាលពីឆ្នាំមុន ដោយវាបានកើនឡើងច្រើនជាង ២៩ភាគរយកាលពីឆ្នាំមុន ដល់ទឹកប្រាក់ ១៩០ពាន់លានដុល្លារ។ ប៉ុន្តែនៅលើមូលដ្ឋានប្រចាំខែវិញ ការនាំចូលប្រេងឆៅរបស់ចិនពីរុស្ស៊ីបានធ្លាក់ចុះក្នុងខែធ្នូចំនួន ១០.៥ភាគរយ បើធៀបនឹងឆ្នាំមុនមកត្រឹម ៦.៤៧លានតោន ដែលនេះគឺជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល៩ខែ។

ការផ្តោតអារម្មណ៍នៅពេលនេះ គឺថាតើការធ្លាក់ចុះនេះនឹងបន្ត ចំពេលមានការបង្កើនទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីដោយលោកខាងលិចជុំវិញសង្គ្រាមនៅអ៊ុយក្រែនដែរឬទេ ខណៈដែលក្រុមប្រទេស G7 និងប្រទេសផ្សេងទៀតកាលពីខែមុន បានកំណត់តម្លៃប្រេងឆៅរបស់រុស្ស៊ី៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner