ប្រភេទដំណាំបន្លែសាលាដសង នៅខេត្តវិញឡុង ប្រទេសវៀតណាម កសិករមិនផ្លាស់ប្តូររបរនេះទេ ព្រោះតែមានការរីកចម្រើន

(វិញឡុង-វៀតណាម)៖ សហគមន៍កសិករ នៅក្រុងប៊ិនមិនខេត្តវិញឡុង ប្រទេសវៀតណាម បានលើកឡើងថា ការដាំបន្លែសាលាដសងរបស់ពួកខ្លួនមិនផ្លាស់ប្តូរដំណាំនេះនិងរបរទៅផ្សេង ក៍ដោយសារតែវារីកចម្រើនជាលំដាប់។ នេះជាការលើកឡើង របស់ លោកប្រធានការិយាល័យសេដ្ឋកិច្ចក្រុង និងលោកអនុប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តវិញឡុង ជម្រាបជូន គណ:ប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត និងលោកជំទាវ ដែលអញ្ជើញទស្សនកិច្ចស្វែងយល់នៅទីនោះ នាសប្ដាទី៣ ខែមករាឆ្នាំ២០២៣ ។

លោក ឡេ ថាញ់ថ្វឹង ប្រធានការិយាល័យសេដ្ឋកិច្ចក្រុងក្រុងប៊ិនមិន ទីរួមខេត្តវិញឡុង, លោកង្វៀន វ៉ាងលីន អនុប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តវិញឡុង ឱ្យដឹងថា ក្រុងនេះបានផ្តោតលើវិស័យឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម សេវាកម្ម ការចិញ្ចឹមសត្វ ចិញ្ចឹមមច្ឆ:ជាតិ និងនេសាទជាដើម។
ប៉ុន្តែដោយសារលក្ខណ:សណ្ឋានដីសណ្តវាលទំនាបទន្លេមេគង្គនិងភាពជាចម្រុះនៃភូមិសាស្ត្រនេះ ទើបបក្ស រដ្ឋ និងជំនាញបានកំណត់ទស្សន:វិស័យ និងដាក់ផែនការអភិវឌ្ឍន៍ដោយបត់បែនតាមលក្ខណ:ជាក់ស្តែង។ហើយជំរុញប្រើប្រាសឬទាញយកផលប្រយោជន៍ឱ្យអស់លទ្ធភាពនៃសក្តានុពលភូមិសាស្ត្រ ។

ភាគីវៀតណាម បន្តថា ក្នុងចំណោមផ្ទៃដីកសិកម្ម ១៨០ពាន់ហិចតារបស់ខេត្ត មាន ៩០ពាន់ហិចតាសម្រាប់ដំណាំបន្លែ ផ្កាចម្រុះ ដំណាំឈើហូបផ្លែឆ្លងកាត់រដូវ ។ ដោយឡែក ក្នុងក្រុងនេះមានប្រជាជន ៨ម៉ឺននាក់បានប្រករបរកសិកម្មដោយផ្ទាល់ និងដោយប្រយោល ។ឯដំណាំបន្លែសាលាដសងនេះ បានប្រើប្រាសនូវផ្ទៃដីចំនួន ១២០ហិចតាសម្រាប់ដាំដុះ ក្នុហនោះបានបង្កើតជាសហគមន៍ធំមួយសម្រាប់ជួយឧបត្ថម្ភ គាំទ្រ ជ្រោមជ្រែងគ្នាលើការបច្ចេកទេស ការផលិត និងរកទីផ្សារឬ ។
ក្នុងនោះដែរ រដ្ឋបានផ្តល់ជូននូវការតភ្ជាបបណ្តាញទឹក ភ្លើង ផ្លូវ និងសេវាប្រឹក្សាយោបល់បច្ចេកទេស ។

ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានចាប់អារម្មណ៍លើដំណាំបន្លែសាលាដសងនេះ ថានៅស្រុកខ្មែរយើង ក៏ប្រជាពលរដ្ឋនិយមចូលចិត្តបរិភោកច្រើន ។ ហើយអំណោយផលដីមានជីវជាតិ និងការដាំដុះ កសិករក៏អាចដាំបាន ជាមួយនឹងការចំណាយថ្លៃដើមក៏តិចដែរ។

ឯកឧត្ដមបានណែនាំឱ្យលោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យដែលជាសមាជិកគណ:ប្រតិភូខេត្តបន្ទាយមានជ័យទៅទស្សនកិច្ចទីនោះ គួរយកបទពិសោធន៍នេះទៅផ្សព្វផ្សាយដល់កសិករគោលដៅក្នុងខេត្តដើម្បីដាំបន្លែនេះ ៕
ដោយ ៖ ឃិន គន្ធា

ads banner