ឯកឧត្តម គង់ វិបុល អញ្ជើញមកបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ ឆ្នាំ ឆ្នាំ២០២៣

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា៖នាព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម គង់ វិបុល ប្រភិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញមកបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ សម្រាប់ឆ្នាំ២០២៣ នៅអង្គភាពប្រឆាំងអំពើពុករលួយ។

បើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងដែរថា៖ នៅសល់ ១១ ថ្ងៃទៀត ការប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងត្រូវបានបញ្ចប់។

គួរបញ្ជាក់ថា៖ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល រង់ចាំទទួលឯកសារប្រកាស 07ថ្ងៃក្នុងមួយសប្តាហ៍ ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច ដោយមិនឈប់សម្រាកថ្ងៃសៅរិ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ ។

សូមបុគ្គលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល អញ្ជើញមកធ្វើការប្រកាសស្របតាមច្បាប់កំណត់ឱ្យបានរួសរាន់ និងបានទាន់ពេលវេលា ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner