រដ្ឋបាល់ទិកជម្រុញឱ្យអាល្លឺម៉ង់បញ្ជូនជំនួយរថក្រោះដល់អ៊ុយក្រែន

ប៊ែរឡាំង៖ រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសបាល់ទិកកំពុងអំពាវនាវឱ្យអាល្លឺម៉ង់បញ្ជូនរថក្រោះខ្លារខិន Leopard 2 ទៅឱ្យអ៊ុយក្រែនជាបន្ទាន់។ ការអំពាវនាវនេះកើតឡើង បន្ទាប់ពីអាល្លឺម៉ង់កំពុងធ្វើការសម្រេចចិត្តថាតើត្រូវផ្តល់យានជំនិះប្រយុទ្ធនេះទៅឱ្យអ៊ុយក្រែនដែរឬទេ។

រដ្ឋមន្ត្រីនៃប្រទេសអេស្តូនី ឡាតវី និងលីទុយអានី បានបង្ហោះសារដូចគ្នានៅលើបណ្តាញសង្គម Twitter នៅម៉ោងប្រហែលដូចគ្នាកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ។

ក្រុមរដ្ឋមន្រ្តីបានបញ្ជាក់ថា ការផ្តល់រថក្រោះខ្លារខិន Leopard 2 ផលិតដោយអាល្លឺម៉ង់ដល់អ៊ុយក្រែន គឺជារឿងចាំបាច់ ដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ី ក៏ដូចជាជួយអ៊ុយក្រែន និងស្ដារសន្តិភាពនៅអឺរ៉ុបឱ្យបានឆាប់រហ័ស៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner