ក្រសួងសុខាភិបាល៖ លទ្ធផលចាក់វ៉ាក់សាំងកូវីដ១៩សម្រេចបាន ៩៥,៣៤ភាគរយធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបញ្ជាក់ថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ–១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣សម្រេចបានដូចតទៅ៖

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨៤ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
–លើកុមារ–យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,២៤ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ១,៨២៧,៣៤៨ នាក់
–លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៥៥ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
–លើកុមារអាយុ ០៥ឆ្នាំ មាន ១៤១,៤៨ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
–លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨០,៦៨ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០នាក់។
ជារួមលទ្ធផលនៃចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៣៤ភាគរយ។

ក្រសួងសុខាភិបាលប្រកាសរកឃើញករណីឆ្លងថ្មីជំងឺកូវីដ–១៩ចំនួន ៣នាក់(ជាប្រភេទអូមីក្រុង), គ្មានករណីជាសះស្បើយ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៣នេះ។

គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ–១៩ សរុបចំនួន ១៣៨.៦៧៦នាក់, ជាសះស្បើយសរុបចំនួន ១៣៥.៦០៥នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៦នាក់ ៕ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner