អាជីវករលក់គ្រឿងរណ្ដាប់ចូលឆ្នាំចិនអាចលក់ដាច់ជាងឆ្នាំមុនបន្តិច

អត្ថបទដោយ៖
CPA

ភ្នំពេញ៖គ្រឿងរណ្ដាប់ចូលឆ្នាំចិនដែលរួមមាន គោម ក្រដាស ដែល មានអក្សចិន ធូប ក្រដាសប្រាក់ ក្រដាសសែន សន្លឹកមាស ឡាន ផ្ទះ ជាដើម កំពុងត្រូវបានអាជីវករលក់ព្រោងព្រាតតាមដងផ្លូវ សម្រាប់ ឱកាសបុណ្យចូលឆ្នាំចិន ដែលចាប់ផ្ដើមនាថ្ងៃទី២១ ខែមករា ដែលជាថ្ងៃសែនចូលឆ្នាំប្រពៃណីចិន។

នៅតាមផ្ទះអ្នកដែលជាប់ខ្សែស្រឡាយជនជាតិចិន ក៏ដូចជាជន ជាតិ ចិនដែលមករស់នៅប្រទេសកម្ពុជា កំពុងតែរៀបចំសែន ញាប់ ដៃញាប់ជើង ទៅតាមទម្លាប់របស់ត្រកូលនីមួយៗ។ ប៉ុន្តែបើ មើល ទៅតាមតូបលក់គ្រឿងរណ្ដាប់សម្រាប់សែនវិញ ហាក់ស្ងាត់ បន្តិច ទៅវិញ ព្រោះភាគច្រើនគេទិញទុកមុនរួចទៅហើយ។

អ្នកស្រី ស្រីអូន ជាអាជីវករមួយរូបដែលមានលក់ផ្លែឈើនៅក្នុង សង្កាត់ ទួលសង្កែ១ បានឱ្យដឹងថា ផ្លែឈើរបស់ខ្លួនលក់ដាច់អស់ ច្រើនដោយភ្ញៀវបានចូលមកសម្រុកទិញធ្វើឱ្យអ្នកស្រីនិងស្វាមី លក់សឹងតែមិនទាន់។អ្នកស្រីបន្តថា ៖ «ថ្ងៃនេះរៀងស្ងាត់បន្តិច ហើយ បើម្សិលមិញវិញមនុស្សប្រជ្រៀតគ្នាទិញផ្លែឈើ ទិញបន្លែ ទៅធ្វើម្ហូបសែនច្រើនគួរសម»។

ទន្ទឹមនេះអាជីវកររូបនេះបានឱ្យដឹងថា ផ្លែឈើឡើងថ្លៃបន្តិច បន្តួច នាប៉ុន្មានថ្ងៃនេះ ដោយសារតែការផ្គត់ផ្គង់មានច្រើន ហើយការដឹក ជញ្ជូន ក៏ច្រើន។ ដូច្នេះក៏ត្រូវចំណាយលើថ្លៃសាំងច្រើនផងដែរ។
អ្នកស្រី ស្រីអូនបន្តរៀបរាប់ថា ៖ «ក្រូចសេក ដែលគេនិយម ទិញ ទៅសែននោះបានឡើងដល់មួយគីឡូ ១៥.០០០រៀល ដែល រាល់ដងយើងលក់តែមួយគីឡូតម្លៃ១១.០០០រៀល…ភ្ញៀវគាត់ សួរដែររឿងឡើងថ្លៃនេះ តែធ្វើម៉េចបើទិញពីគេមកឡើងថ្លៃដែរ»។

អ្នកស្រីបានឱ្យដឹងថាអាចលក់បានច្រើនជាងឆ្នាំមុនបន្តិចប៉ុន្តែលក់បានត្រឹមតែរយៈពេលពីរ ទៅបីថ្ងៃមុនពេលចូលឆ្នាំចិនប៉ុណ្ណោះ។សម្រាប់ថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំចិននេះ (ថ្ងៃទី២១មករា) លក់ មិនសូវជាបានទេ ព្រោះអ្នកជាប់សែ ស្រឡាយចិន គេជាប់រវល់ សែន និងជួបជុំគ្រួសារ រៀងខ្លួនហើយ។

អាជីវករមួយរូបទៀតគឺ អ្នកស្រី គីមឡាង ដែលជាអ្នកលក់គោម ក្រដាសសែន ធូប ទៀន នោះបានឱ្យដឹងថា ខ្លួនអាចលក់បានគួរ សមដែរ តែក៏មិនច្រើនលើសលប់ពីរាល់ឆ្នាំពេកនោះទេ។

អាជីវករដែលមានតូបនៅក្បែរផ្សារទួលសង្កែរូបនេះបានបន្តថា៖«ដូចតែរាល់ឆ្នាំ គោម ក្រដាសសែន ក្រដាសបិទនៅមាត់ទ្វារ ជាគ្រឿង ដែលអ្នកសែនមិនអាចថាមិនទិញបានទេ ព្រោះតាមជំនឿគេត្រូវតែ ប្ដូររាល់ឆ្នាំដើម្បីឱ្យហេង រកស៊ីមានបានក្នុងឆ្នាំថ្មី…។អីចឹងហើយ ខ្ញុំក៏មិនសូវភ័យថាលក់មិនដាច់»។អាជីវកររូបនេះបានបន្តទៀតថាជាទូទៅភ្ញៀវច្រើនតែសម្រុកទិញនៅមុនចូលឆ្នាំចិនពីរ,បីថ្ងៃទុកមុន។

ជារួមអ្នកស្រីបានសង្កេតឃើញថា មានអ្នកមកទិញច្រើនគួរសម បូក ទាំងភ្ញៀវដែលជាម៉ូយចាស់និងភ្ញៀវថ្មីៗ ដែលខុសពីឆ្នាំមុន ព្រោះពេលនោះកម្ពុជាយើងក៏មិនទាន់ធូរស្រាលខ្លាំងពីជំងឺរាតត្បាតកូវីដនៅឡើយ។

ដោយមើលឃើញពីការធូរស្រាលបានច្រើនពីជំងឺកូវីដនាឆ្នាំនេះ អ្នកស្រីបានកម្មង់ទិញគ្រឿងរណ្ដាប់ ច្រើនជាងឆ្នាំមុន ដោយ រំពឹងថានឹងអាចលក់បានច្រើនជាង។ ជាលទ្ធផលគឺ អាចប្រសើរ ឡើងល្មម ក្នុងរូបភាពមួយដែលអ្នកស្រីមិនខាតដើមក្នុង ការទិញ នោះទេ គ្រាន់តែថាចំណេញក៏មិនច្រើនពេក។
មិនខុសពីអ្នកស្រី ស្រីអូន អ្នកស្រី គីមឡាង ក៏លក់គ្រឿងរណ្ដាប់ សែននេះថ្លៃជាងឆ្នាំមុនដែរ ដែលអ្នកស្រីបញ្ជាក់ថា ជាការឡើង ថ្លៃពីប្រភពដើមតែម្ដង មិនមែនលោកស្រីជាអ្នកដំឡើងថ្លៃ ព្រោះចង់ ចំណេញនោះទេ។

អ្នកស្រី គីម ឡាង៖ «ឆ្នាំនេះសឹងតែគ្រប់គ្រឿងរណ្ដាប់សែន ឡើងថ្លៃជាងឆ្នាំទៅ តែក៏មិនជាខ្លាំងប៉ុន្មានដែរ ត្រឹមតែពី ពីរពាន់ ទៅមួយម៉ឺនរៀលអីហ្នឹង ដោយសារកម្មង់មកវាឡើងថ្លៃដែរ»៕
ដោយ៖កែវ បុស្បា

ads banner