សមាជិកសភានូវែសេឡង់និងតែងតាំងលោក Chris Hipkins ជានាយករដ្ឋមន្ត្រីថ្មី

វែលីងតោន៖ផ្អែកតាមរបាយការណ៍ផ្សព្វផ្សាយរបស់វិទ្យុ នូវែសេឡង់ នៅថ្ងៃអាទិត្យនេះបានឱ្យដឹងថា លោក Chris Hipkins ត្រូវបានជ្រើសតែងតាំងជានាយកមន្ត្រីថ្មីជំនួសលោកស្រី Jacinda Ardern ក្រោមការសម្រេចចិត្តរបស់គណបក្សកាន់ អំណាច នៅក្នុងប្រទេស។

លោក Hipkins អាយុ ៤៤ឆ្នាំ ត្រូវបានគេស្គាល់ថាជាអ្នកដើរ តួនាទី យ៉ាងសំខាន់ក្នុងការឆ្លើយតបក្នុងប្រទេសនូវែសេឡង់ចំពោះជំងឺរាតត្បាតកូវីដ-១៩ ចាប់ពីឆ្នាំ ២០២០មក។

តាមរយៈការស្ទង់មតិរបស់ Horizon Research បានឱ្យដឹងថា លោក Hipkins គឺជាបេក្ខជនម្នាក់ដែលមានសក្តានុពល ពេញ និយម បំផុតក្នុងចំណោមអ្នកចូលរួមបោះឆ្នោត ដោយលោកទទួល បានការគាំទ្រជាង ២៦ ភាគរយនៃសំឡេងឆ្នោត។

ខណៈពេលដែលលោកស្រី Ardern បានធ្លាក់ចុះដោយសារ ពលរដ្ឋមិនពេញចិត្តនូវច្បាប់តឹងរឹងរបស់លោកស្រី ក្នុងពេលកំពុង មានការរីករាលដាលនៃកូវីដ១៩ និងបញ្ហាកើនថ្លៃនៃតម្លៃប្រាក់កម្ចី និងកំណើននៃឧក្រិដកម្មក្នុងស្រុក។
ការជាប់ឆ្នោតរបស់លោកដំបូងក្នុងឆ្នាំ ២០០៨ លោក Hipkins បានក្លាយជាសមាជិកគ្រួសាររបស់សភាគណបក្សកាន់អំណាច ដែលបន្ទាប់មកលោកត្រូវបានគេជ្រើសរើសជាអ្នកឆ្លើយតបចំពោះជំងឺរាតត្បាត។ លោកត្រូវបានគេតែងតាំងជាមន្ត្រីសុខាភិបាលនៅខែកក្កដា ឆ្នាំ ២០២០ មុនពេលក្លាយជារដ្ឋមន្ត្រីមើលការខុសត្រូវទាំងស្រុង ចំពោះជំងឺកូវីដ១៩ ចុងឆ្នាំ២០២០។

គួរបញ្ជាក់ផងដែរថា មុននឹងឡើងកាន់តំណែងពេញលេញរបស់ លោក Hipkins លោកស្រី Ardern ត្រូវស្នើសុំជាផ្លូវការពីការ ចុះចេញពីមុខងាររបស់ខ្លួនទៅកាន់ស្តេចនៃប្រទេស King Charles III តាមរយៈអគ្គទេសាភិបាល Cindy kiro ។
លោក Hipkins ត្រូវបានគេរំពឹងថានឹងធ្វើសន្និសីទសារព័ត៌មាន មួយក្នុងពេលឆាប់ៗនេះ ដើម្បីប្រកាសជាផ្លូវការអំពីការសម្រេច ចិត្តឡើង ធ្វើជានាយករដ្ឋមន្ត្រី៕ ដោយ៖ ឡេង អារីតា

ads banner