អ្នកជំនាញឯករាជ្យរបស់ អ.ស.ប បានជំរុញឱ្យកម្ពុជា ទទួលស្គាល់ភាពស្របច្បាប់ពីគ្រួសារអ្នកស្រឡាញ់ភេទដូចគ្នា
ភ្នំពេញ៖អ្នកជំនាញឯករាជ្យរបស់អង្គការ សហប្រជាជាតិ (អ.ស.ប) បានជំរុញឱ្យកម្ពុជាទទួលស្គាល់ស្របច្បាប់នូវគ្រួសារ អ្នក ស្រឡាញ់ភេទដូចគ្នា ដើម្បីធានាដល់ការការពារពួក គេពីអំពើ ហិង្សា និងការរើសអើង បើទោះបីជាកម្ពុជាមានការបើកសិទ្ធិ ទូលំ ទូលាយទៅដល់អ្នកស្រលាញ់ភេទដូចគ្នាក៏ដោយ។
ការ ជំរុញ បែបនេះ នៅក្នុងសេចក្ដីថ្លែងការណ៍របស់អ.ស.ប ដែលចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣កន្លងមកនេះ។
លោក វិកទ័រ ម៉ាឌ្រីហ្គាល់ បូឡូ (Victor Madrigal-Borloz) អ្នកជំនាញឯករាជ្យរបស់អ.ស.ប ទទួលបន្ទុកកិច្ចការពារ ប្រឆាំង អំពើហិង្សា និងការរើសអើងដោយផ្អែកលើនិន្នាការផ្លូវភេទ និង អត្តសញ្ញាណយេនឌ័រ បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា កម្ពុជាបានទទួលស្គាល់ពីដើមដំបូងថា ភាពចម្រុះនៃនិន្នាការផ្លូវ ភេទ និងអត្តសញ្ញាណយេនឌ័រ គឺជាចរិតលក្ខណៈមួយរបស់ មនុស្ស ជាតិ។
លោកថា ពលរដ្ឋកម្ពុជា និងសមាជិក នៃសហគមន៍អ្នក ស្រឡាញ់ ភេទដូចគ្នា គឺជាសមាជិកដ៏មានតម្លៃនៅក្នុងសង្គម ដែលពួកគេ មានសិទ្ធិរស់នៅប្រកបដោយសេរីភាព និងសមភាព។
ក្នុងដំណើរទស្សនកិច្ចរយៈពេល ១០ថ្ងៃរបស់លោកលោក វិកទ័រ ម៉ាឌ្រីហ្គាល់ បូឡូ បានធ្វើដំណើរក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង ដោយបានជួបជាមួយតំណាងរដ្ឋាភិបាល ថ្នាក់ ជាតិ និងថ្នាក់ខេត្ត អង្គការសង្គមស៊ីវិល និងអ្នកស្រឡាញ់ ភេទដូច គ្នាជាង ១០០នាក់ ដែលបានចែករំលែកបទពិសោធន៍ជីវិតរបស់ ពួកគេរៀងៗខ្លួន។
កំលុងពេលទស្សនកិច្ចនេះ លោកបានបញ្ជាក់ថា មិនបាន ទទួល ព័ត៌មានណាមួយ ពាក់ព័ន្ធនឹងអំពើហិង្សា លើរាង កាយ ទ្រង់ ទ្រាយធំ ឬជាលក្ខណៈប្រព័ន្ធ លើក្រុមអ្នកស្រឡាញ់ភេទ ដូ ចគ្នានោះទេ។ ម្យ៉ាងទៀត លោកកត់សម្គាល់ថា កម្ពុជាពុំទាន់ មានច្បាប់ ដាក់ទោសលើនិន្នាការផ្លូវភេទ ឬអត្តសញ្ញាណយេនឌ័រ នោះទេ។ លោកមានការសប្បាយចិត្ត ព្រោះទាំងនេះ ការលើក ទឹកចិត្តមួយ ដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា នៅប្រទេស កម្ពុជា។
លោក វិកទ័រ ម៉ាឌ្រីហ្គាល់ បូឡូ បានថ្លែងថា ៖ «នៅមុន និង ក្នុង កំលុងពេលដំណើរទស្សនកិច្ចរបស់ខ្ញុំ ខ្ញុំមិនបានទទួលព័ត៌មាន ណាមួយពីអំពើហិង្សាលើរាងកាយទ្រង់ទ្រាយធំឬជាលក្ខណៈប្រព័ន្ធទៅលើក្រុមប្រជាពលរដ្ឋដែលខ្ញុំបានជួបនិយាយជាមួយ ឬ មនុស្ស ដែលពួកគេបានស្គាល់នោះឡើយ។ ខ្ញុំក៏កត់សម្គាល់ ឃើញ ផងដែរថា ប្រទេសកម្ពុជាមិនមានច្បាប់ដែលដាក់ទោស លើ និន្នាការ ផ្លូវភេទ ឬអត្តសញ្ញាណយេនឌ័រនោះទេ។ នេះពិតជាបាន ផ្តល់ឱ្យខ្ញុំនូវចំណុចចាប់ផ្តើម ដែលជាការលើកទឹកចិត្តមួយ»។
លោកបន្តថា អំពើហិង្សា និងការរើសអើងប្រឆាំងនឹង អ្នក ស្រឡាញ់ ភេទដូចគ្នា មានប្រភពចេញពីរង្វង់គ្រួសារ ហើយ បន្ទាប់មក រីករាល ដាលដល់ជីវិតនៅក្នុងសាលារៀន ការងារ និងនៅពេលទទួល សេវាសុខភាព។ កង្វះខាតទិន្នន័យ ធ្វើឱ្យមានការលំបាក ក្នុង ការវិភាគបញ្ហាប្រឈម ដែលអ្នកស្រឡាញ់ភេទដូចគ្នាជួបប្រទះ និងការដាក់ចេញ និងអនុវត្តវិធានការដើម្បីដោះ ស្រាយ បញ្ហាទាំងនេះ ។
ទន្ទឹមនេះ លោក ម៉ាឌ្រីហ្គាល់ បូឡូ បានណែនាំថា កម្ពុជា គួរ តែ មានការអង្កេតស្ទង់មតិ និងការប្រមូលទិន្នន័យ។ មិនតែប៉ុណ្ណោះ លោកស្នើឲ្យមានការចូលរួមពេញលេញ របស់សហគមន៍ពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ក្នុងការៀបចំបង្កើតការអនុវត្ត និងវាយតម្លៃ គោលនយោបាលសាធារណៈ ដែលនេះគឺជាផ្នែកមួយមិនអាច ខ្វះ បាន។
អ្នកជំនាញឯករាជ្យរបស់អ.ស.ប រូបនេះក៏បានបង្ហាញថា ៖ «នៅក្នុង បរិបទកម្ពុជា សហគមន៍មូលដ្ឋាន បានកំណត់ការ ទទួលស្គាល់ផ្លូវច្បាប់ ចំពោះគ្រួសាររបស់អ្នកស្រឡាញ់ភេទដូចគ្នា ជាគន្លឹះបរិយាបន្នសង្គម។ កត្តានេះ មានទំនាក់ទំនងជាក់លាក់ ចំពោះគុណតម្លៃ ដែលដក់ជាប់យ៉ាងជ្រៅ ដែលពង្រឹងចំណង មេត្រីគ្រួសារ និងការគោរព និងសាមគ្គីភាពអន្តរជំនាន់ ជាផ្នែក មួយនៃការទទួលស្គាល់តម្លៃខ្លួនឯង និងទំនួលខុសត្រូវក្នុងសង្គម។
លោក ម៉ាឌ្រីហ្គាល់ បូឡូ បានបន្ថែមដោយលើកទឹកចិត្តដល់ រដ្ឋាភិបាលក្នុងការជំរុញវឌ្ឍនភាពឆាប់រហ័ស ដោយផ្អែកលើ មូលដ្ឋាន ច្បាស់លាស់ ដែលឆ្លុះបញ្ចាំងពីតថភាពនៃជីវិត និង សេចក្ដីត្រូវការរបស់គ្រួសារអ្នកស្រឡាញ់ភេទដូចគ្នា ស្របតាម ការប្ដេជ្ញាចិត្ត ដែលធ្វើឡើងតាំងពីឆ្នាំ ២០១៩ គឺការទទួលស្គាល់ គ្រួសារអ្នកស្រឡាញ់ភេទដូចគ្នា តាមរយៈការទទួលស្គាល់ តាម ផ្លូវច្បាប់ នៃអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា ការ ទទួលស្គាល់តាមផ្លូវច្បាប់ នៃអត្តសញ្ញាណយេនឌ័រ និងការ អនុម័តច្បាប់គ្រប់ជ្រុងជ្រោយ ប្រឆាំងការរើសអើង។
ទាក់ទិនរឿងនេះ លោក លឹម បូរិន អ្នកសម្របសម្រួលគម្រោង ដើម្បីសមភាពយេនឌ័ររបស់មជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា ជារួមដំណើរទស្សនកិច្ចរបស់អ្នកជំនាញឯករាជ្យរូបនេះ អាចជាចំណុចវិជ្ជមានមួយ ឬជាឱកាសមួយក្នុងការផ្សព្វផ្សាយ បន្ថែម និងជំរុញបន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ ភាគី ពាក់ព័ន្ធរួមមាន៖ អង្គការសង្គមស៊ីវិល និងសហគមន៍អ្នក ស្រលាញ់ភេទដូចគ្នា ដើម្បីអាចឲ្យការអនុវត្តសិទ្ធិអ្នក ស្រលាញ់ ភេទដូចគ្នា គឺទទួលបានពេញលេញ។
លោកបានបន្តថា ៖ «ដូច្នេះហើយរាល់អនុសាសន៍របស់អ្នក ជំនាញឯករាជ្យរូបនេះ ខ្ញុំសង្ឃឹមថា វាជាផ្នែកមួយក្នុងការជួយ ជំរុញឱ្យ ភាគីពាក់ព័ន្ធ ចូលមកជជែក ចូលមកពិភាក្សា ដើម្បី ធ្វើឱ្យមានភាពប្រសើរឡើងមួយកម្រិតថែមទៀត»។
លោក លឹម បូរិន បានលើកឡើងទៀតថា ទោះបីជាបច្ចុប្បន្ននេះ មានការវិវត្តន៍ដែលធ្វើឱ្យមានភាពប្រសើរឡើងនូវការគាំទ្រពីសាធារណៈជនមួយចំនួន និងពីតំណាងរាជរដ្ឋាភិបាលក្នុងការ គាំទ្រ សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នាពិតមែន ប៉ុន្តែលោកថានូវតែឃើញ មានបញ្ហាប្រឈមមួយចំនួនដូចជា សហគមន៍ស្រលាញ់ភេទ ដូចគ្នា ពួកគាត់នូវតែបន្តទទួលរងការរើសអើងទម្រង់ជាច្រើន ដែលអាចមកពីលក្ខណៈជាក្រុមគ្រួសារ ពីកន្លែងការងារ និង កន្លែងសាធារណៈមួយចំនួនផងដែរ។
មួយវិញទៀត អាចដោយសារតែកង្វះខាតបញ្ហាផ្លូវច្បាប់ ដែល ការពារលើសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ក្នុងការទទួលយក អាពាហ៍ពិពាហ៍ដោយស្របច្បាប់ ពីព្រោះថាប្រទេសកម្ពុជា មិនទាន់ច្បាប់ក្នុងការគាំទ្រ និងអនុញ្ញាតឱ្យ អ្នកស្រលាញ់ភេទ ដូចគ្នារៀបការដោយស្របច្បាប់ទេ។លោក លឹម បូរិន បន្ថែម។
ក្រៅពីនេះទៀតលោកថា ប្រទេសកម្ពុជា ក៏ខ្វះខាតច្បាប់ក្នុងការ ប្រឆាំងនឹងការរើសអើងទៅលើទិន្នាការភេទ អត្តសញ្ញាណយេនឌ័រ និងការបង្ហាញទម្រង់សហគមន៍អ្នកស្រលាញ់ភេទដូចគ្នា គឺមិន ទាន់មានច្បាប់ជាក់លាក់សម្រាប់គាំទ្រ និងការពារឡើយ។
លោក លឹម បូរិន និយាយថា ៖ «ដូច្នេះយើងឃើញថា មានការ គាំទ្រក៏ពិតមែន ក៏ប៉ុន្តែបញ្ហាប្រឈមដែលកើតឡើងលើ សហគមន៍ អ្នកស្រលាញ់ភេទដូចគ្នា ឃើញថានៅតែបន្តកើតមាន បើទោះបី ជាក្នុងទម្រង់រើសអើងខ្លះមិនច្រើនដូចពីមុន ក៏នូវប្រឈមនឹង ការរើសអើង ហើយជាមួយនឹងទម្រង់លិខិតបទដ្ឋាន ផ្សេងៗ ដើម្បីសម្រួលឲ្យគាត់អាចអនុវត្តសិទ្ធិរបស់គាត់បានពេញលេញហ្នឹង គឺយើងឃើញថាអត់ទាន់អាចបំពេញបានទេ។នេះជា បញ្ហា ប្រឈមដែលគាត់ជួបប្រទះក្នុងពេលបច្ចុប្បន្ន»។
ជាមួយគ្នានេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន បានឲ្យដឹងដែរថា នៅក្នុងប្រទេសកម្ពុជា អ្នក ស្រលាញ់ភេទដូចគ្នា មានសេរីភាពគ្រប់យ៉ាង ទាំងការតុបតែងខ្លួន ទាំងការរួមរស់នៅជាមួយគ្នា ទាំងការររៀបការនៅជាមួយគ្នា ទាំងការទិញទ្រព្យសម្បត្តិជាមួយគ្នា និងការធ្វើអ្វីផ្សេងៗទាំង អស់នៅកម្ពុជា ពុំមានការរឹតត្បិត ឬមានច្បាប់ណាមួយហាម ឃាត់ឡើយ បើធៀបជាមួយបណ្ដាប្រទេសក្នុងតំបន់ផ្សេង គឺមានតែកម្ពុជាទេ ដែលមានសិទ្ធិសេរីភាពទូលំទូលាយបែបនេះ។
ក្រៅពីនេះ លោកថា រាជរដ្ឋាភិបាលតែងតែលើកកម្ពស់ ផ្សព្វផ្សាយ ទៅកាន់ក្រុមគ្រួសារទាំងអស់ គឺត្រូវតែយកចិត្តទុកលើអ្នកដែល ស្រលាញ់ភេទដូចគ្នាទាំងអស់នោះ ដូច្នេះហើយ មិនមានអ្វីជា បញ្ហា ប្រឈមកើតឡើងចំពោះពួកគាត់ទេ។ ជាពិសេសដោយ សារតែ មាន ការខិតខំប្រឹងប្រែង ធ្វើសកម្មភាពការចងក្រងរបស់សមាគម អង្គការសង្គមស៊ីវិលផ្សេងៗ ដែលតែងតែលើកស្ទួយដល់ក្រុមអ្នក ស្រលាញ់ភេទដូចគ្នា។
លោក កត្តា អ៊ន បានបញ្ជាក់ថា ៖ «សម្រាប់ប្រទេសកម្ពុជា ក៏កំពុង សិក្សាពិចារណាផងដែរ ក្នុងកាលដែលអនុញ្ញាតជាផ្លូវការ អំពី សំបុត្រអាពាហ៍ពិពាហ៍សម្រាប់ពួកគាត់ ប៉ុន្តែក្នុងបរិបទនេះ ក៏ត្រូវ តែក្រឡេកមើលពិភពលោកដែរ ថាតើបណ្ដាប្រទេសណា ខ្លះ ដែលត្រូវបានអនុញ្ញាតរួចហើយអំពីក្របខ័ណ្ឌនៃច្បាប់ក្នុងការផ្ដល់សំបុត្រអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រលាញ់ភេទដូចគ្នា?»។
លោក កត្តា អ៊ន បានបន្តដោយសង្កត់ធ្ងន់ថា ៖ «អ៊ីចឹងនិយាយឱ្យខ្លី គឺថានៅកម្ពុជា មានការទទួលស្គាល់ទូលំទូលាយ មានការបើក សិទ្ធិទូលំទូលាយ ទៅដល់បងប្អូនអ្នកស្រលាញ់ភេទដូច គ្នានោះ គ្រប់បែបយ៉ាង ទាំងការស្លៀកពាក់ ទាំងការកែភេទ ទាំងការចូលរួម សង្គម ទាំងការរស់នៅជាក្រុមគ្រួសារ និងព្រមទាំងជាប្ដី ប្រពន្ធជា ដើម ។ប៉ុន្តែក្របខ័ណ្ឌច្បាប់ គឺនៅតែពិនិត្យមើលតទៅទៀត នៅក្នុងផ្នត់គំនិតប្រជាពលរដ្ឋយើង ក្នុងការទទួលស្គាល់ជា ទូទៅ របស់សង្គមយើងក្នុងបរិបទអន្តរជាតិ និងក្របខ័ណ្ឌច្បាប់ អន្តរជាតិ»។
លោកបន្ថែមថា វាជារឿងដែលប្រសើរណាស់សម្រាប់កម្ពុជា បើប្រៀបធៀបនៅបណ្ដាប្រទេសផ្សេងៗនៅសកលលោក អំពី ការលើកកម្ពស់ និងការពារសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នានេះ។
សូមបញ្ជាក់ថា លោក វីកទ័រ ម៉ាឌ្រីហ្គាល់ ប័រឡូស (Victor Madrigal-Borloz) បានចូលកាន់តួនាទីជាអ្នកជំនាញ ឯករាជ្យ របស់អ.ស.ប លើការការពារប្រឆាំងនឹងអំពើហិង្សា និងការរើស អើងដោយផ្អែកលើនិន្នាការផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ ហើយលោក ក៏ជាអ្នក ស្រាវជ្រា វ ជាន់ខ្ពស់នៃកម្មវិធី អេលីន័រ រ៉ូសាវេល (Eleanor Roosevelt) នៅកម្មវិធីសិទ្ធិមនុស្សរបស់សាកលវិទ្យាច្បាប់ ហាវើឌ (Harvard)។
រហូតដល់ខែមិថុនា ឆ្នាំ២០១៩ លោកបានបម្រើការជា អគ្គលេខាធិការ នៃក្រុមប្រឹក្សាស្តារនីតិសម្បទាអន្តរជាតិ សម្រាប់ ជនរងគ្រោះដោយទារុណកម្ម(IRCT)៕ ដោយ៖ ជា សុខនី