មន្រ្តីដែលមកប្រកាសទ្រព្យសម្បត្តិ និងបំណុលបានកើនដល់ចំនួន ២១៦៧៣រូប
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២៣ដែលគិតមកដល់ថ្ងៃត្រង់ថ្ងៃទី ២២ ខែ មករា ឆ្នាំ២០២៣នេះបានកើនចំនួនដល់ ២១៦៧៣រូបហើយ។

បើតាមនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលនៃអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា ចាប់ពីម៉ោង ៨ព្រឹក ដល់ ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៣នេះ នាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ៩រូប ធ្វើឲ្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល បានកើនទៅដល់ ចំនួន ២១៦៧៣រូប ស្មើនឹង ៩៤.៧៩ភាគរយនៃចំនួនត្រូវប្រកាសសរុប ២២៨៦៤រូប។

គួរបញ្ជាក់ថា ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស ០៧ថ្ងៃក្នុងមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយពីម៉ោង០៨:០០ព្រឹកដល់ម៉ោង០៥:០០ល្ងាច ៕ ដោយ៖ម៉ាដេប៉ូ


